ប្រទីប​ កំពុង​ត្រូវ​បាន​ដំឡើង ត្រៀម​ពិធី​បុណ្យអុំទូក [បណ្ដុំរូបភាព]

  • 2018-11-15 01:55:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទីប​ជាច្រើន កំពុង​ត្រូវ​បាន​ដំឡើង ឲ្យ​បាន​រួចរាល់ មុន​ពិធី​បុណ្យអុំទូក អកអំបុក សំពះព្រះខែ និង​បណ្ដែត​ប្រទីប​ ឈាន​ចូល​មក​ដល់ នាថ្ងៃទី២១ ខែ​វិច្ឆិកា​ខាងមុខ។

លោក លន ហ្សាឌីណា ដែល​ទៅ​ផ្ដិត​យក​ទិដ្ឋភាព​នៃ​ការ​ដំឡើង​ប្រទីប​ជូន​ប្រិយមិត្ត​ទស្សនា កាលពីថ្ងៃទី១៤ វិច្ឆិកា​ម្សិលមិញ បាន​បញ្ជាក់ថា ប្រទីប​មួយចំនួន បាន​លេច​ចេញ​ជា​រូបរាង​ហើយ នៅឡើយ​តែ​ការ​តុបតែង​បន្ថែម​ប៉ុណ្ណោះ។

តាមការ​ឲ្យដឹង​ពី​​លោក មានចាន់ យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ប្រទីប​ឆ្នាំនេះ មានចំនួន ១៥។

គួររំលឹក​ផងដែរថា កាលពីឆ្នាំ ២០១៧ ប្រទីប មានចំនួន ១៣ គឺ៖ ​ប្រទីប​ព្រះ​បរមរាជវាំង ​ប្រទីប​ព្រឹទ្ធសភា ​ប្រទីប​រដ្ឋសភា ​ប្រទីប​រាជរដ្ឋាភិបាល ប្រទីប​ក្រសួងយុត្តិធម៌ ប្រទីប​ក្រសួងការពារជាតិ ​ប្រទីប​ក្រសួងមហាផ្ទៃ ​ប្រទីប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រទីប​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ប្រទីប​ក្រសួងពាណិជ្ជកម្ម ប្រទីប​ក្រសួងទេសចរណ៍ ប្រទីប​ក្រសួង​រ៉ែ និង​ថាមពល និង​ប្រទីប​រដ្ឋបាល​រាជធានី​ភ្នំពេញ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;