កម្លាំង​សមត្ថកិច្ច ជាង​១ម៉ឺន​នាក់​ នឹង​ត្រូវ​ពង្រាយ ក្នុង​ឱកាស​បុណ្យ​អុំទូក

  • 2018-11-15 01:55:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សមត្ថកិច្ច​នឹង​ដាក់​ពង្រាយ កម្លាំង​រហូត​ដល់​ជាង​ ១ម៉ឺន​នាក់ នៅ​តាម​តំបន់ A B និងC ក្នុង​នោះ​កម្លាំង​របស់​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ មាន​រហូត​ដល់​ជាង​ ៨ពាន់​នាក់ ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​ក្នុង​ឱកាស​បុណ្យ​អុំទូក បណ្តែត​ប្រទីប អកអំបុក និង​សំពះព្រះខែ ពី​ថ្ងៃ​ទី​២១ ដល់ ​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខ​នេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​វេបសាយ​ក្រសួង​ព័ត៌មាន កាលពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​។

កិច្ចប្រជុំ​មួយ​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក ស ថេត ស្នងការ​រាជធានី​ភ្នំពេញ និង​អភិបាល​ខណ្ឌ​ទាំង១២ ព្រម​ទាំង​មាន ការ​ចូល​រួម ពី​មន្រ្តី​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​មួយ​ចំនួន​ទៀត​ (រូបថត៖ រដ្ឋបាលរាជធានីភ្នំពេញ)
លោក មានចាន់ យ៉ាដា អភិបាល​រង​រាជធានី​ភ្នំពេញ បាន​លើកឡើង​ដូច្នេះ​ នៅ​សាលា​រាជធានី​ភ្នំពេញ នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លោក ស ថេត ស្នងការ​រាជធានី​ភ្នំពេញ និង​អភិបាល​ខណ្ឌ​ទាំង១២ ព្រម​ទាំង​មាន ការ​ចូល​រួម ពី​មន្រ្តី​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​មួយ​ចំនួន​ទៀត​។

លោក មានចាន់ យ៉ាដា បាន​ឲ្យ​ដឹង​ថា ស្ថានភាព​ទឹក​ទន្លេ​នៅ​ឆ្នាំ​នេះ​ ទាប​ជាង​ឆ្នាំ​ទៅ​រហូត ដល់​១ម៉ែត្រ ហើយ​ល្បឿន​ទឹក​ក៏​ហូរ​យឺត​ជាង​ឆ្នាំ​ទៅ​ផង​ដែរ។ ដោយឡែក​សម្រាប់​ទូក​ង ដែល​ត្រូវ​ចូលរួម​ប្រកួត​នៅ​ឆ្នាំ​នេះ​ មាន​ចំនួន ២៩៨ទូក ខណៈ​ដែល​ឆ្នាំ​២០១៧ មាន​ទូក​ ង ត្រឹមតែ ២៧០​ទូក​ប៉ុណ្ណោះ​ និង​មាន​កីឡាករ​ជិត ២ម៉ឺន​នាក់​។ សម្រាប់​ប្រទីប​ឆ្នាំ​នេះ​មាន​ចំនួន​១៥ លើស​ពី​ឆ្នាំ​ទៅ​ផង​ដែរ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;