នាវា​ដឹក​យន្ដហោះ​អាមេរិក ២​គ្រឿង ចូល​ធ្វើ​សមយុទ្ធ​នៅ​សមុទ្រ​ហ្វីលីពីន

  • 2018-11-15 04:20:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាវា​ដឹក​យន្តហោះ​អាមេរិក ២​គ្រឿង ដែល​មាន​យន្តហោះ​ចម្បាំង​នៅ​លើ​នោះ​ប្រមាណ ១៥០​គ្រឿង កំពុង​ធ្វើ​សមយុទ្ធ​បែប​សង្រ្គាម​នៅ​ក្នុង​សមុទ្រ​ហ្វីលីពីន។ នេះបើការ​ប្រកាស​របស់​កងទ័ព​ជើងទឹក​អាមេរិក នៅ​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ២០១៨​នេះ។

នាវាដឹកយន្តហោះ USS Ronald Reagan និង​នាវា​ដឹកយន្តហោះ USS John C Stennis/ រូបភាព៖ Reuters
ការ​ធ្វើ​សមយុទ្ធ​នេះ គឺ​ជា​ការ​បង្ហាញ​កម្លាំង​ក្នុង​ដែន​សមុទ្រ ដែល​នៅ​ភាគខាងត្បូង​ប្រទេស​ចិន និង​ក្នុង​រយៈចម្ងាយ​ដែល​អាច​វាយប្រហារ​លើ​កូរ៉េខាងជើង​បាន។

នាវា​ដឹក​យន្តហោះ​ទាំង ២​គ្រឿង​នោះ គឺ​នាវា USS Ronald Reagan ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​នាវា USS John C Stennis ដែល​បាន​ចេញមក​តំបន់​ឆ្នេរ​ភាគខាងលិច​របស់​អាមេរិក។ នាវា​ទាំង​ពីរ​គ្រឿង​នេះ នឹង​ធ្វើ​សមយុទ្ធ​បែប​ប្រតិបត្តិការ​សង្រ្គាម​លើ​ដែន​អាកាស ដីគោក និង​ការ​ប្រឆាំង​នាវា​មុជទឹក។ នេះបើតាម​ការប្រកាស​របស់​កងទ័ព​ជើងទឹក​អាមេរិក។

ការ​ធ្វើ​សមយុទ្ធ​របស់​កងទ័ព​ជើងទឹក​អាមេរិក​នេះ គឺស្របពេល​លោក Mike Pence អនុប្រធានាធិបតី​អាមេរិក កំពុង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ជំនួប​ចរចា​ជាមួយ​កូរ៉េខាងជើង​មាន​ការ​វិវត្ត​តិចតួច និង​វិវាទ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;