Leonardo ផ្ញើសារ​លើកទឹកចិត្ត​​ ចាន់ វឌ្ឍនាកា

  • 2018-11-15 04:41:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​បង្វឹក​ក្លឹប​ភ្នំពេញ​ក្រោន លោក Leonardo Vitorino នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨នេះ បានសរសេរសារផ្ញើទៅកាន់ខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ចាន់​ វឌ្ឍនាកា ដើម្បីជំរុញលើកទឹកចិត្ត ក្នុង​នាមជាមិត្តភក្តិ ដែលអ្នកទាំងពីរធ្លាប់ជាគ្រូបង្វឹក និងកូនក្រុម កាលលោកជាគ្រូបង្វឹកក្រុមជម្រើសជាតិ។

លោក Leo សរសេរថា៖ «... ខ្ញុំ​ដឹង​ថា ពេលខ្លះ​អ្នក​កំពុង​គិត​អ្វី តែ​អ្នក​ជា​មនុស្ស​ដ៏​រឹងមាំ និង​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​នាម​ជា​កីឡាករ​... ខ្ញុំ​ជឿជាក់​លើ​សក្ដានុពល​ដែល​អ្នក​មាន ហើយខ្ញុំចង់ឲ្យអ្នកចងចាំពាក្យរបស់លោក Michael Jordan ថា៖ "គ្មានឧបសគ្គណាដែលអាចបញ្ឈប់អ្នកបានទេ។ បើមានជញ្ចាំងរារាំងពីមុខ អ្នកមិនត្រូវដើរត្រឡប់ក្រោយ ឬចុះចាញ់នោះទេ។ ត្រូវ​រកវិធីដើម្បីផ្លោះឆ្លងឲ្យបាន"»។

ការលើកឡើងរបស់លោក Leo គឺបន្ទាប់ពី​ចាន់ វឌ្ឍនាកា បាន​បង្ហោះលើគណនីបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា «ខ្ញុំមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជាប់ជម្រើសជាតិទេ» និង​ក្រោយ​ពី កម្ពុជា ចាញ់ មីយ៉ាន់ម៉ា ដោយលទ្ធផល ៤-១ ក្នុងការប្រកួតទី២ វគ្គសន្សំពិន្ទុ ពូល A ពានរង្វាន់ Suzuki Cup ៕

លោក Leo បង្ហោះលើ Facebook នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា
ចាន់ វឌ្ឍនាកា បង្ហោះលើ Facebook កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ​២០១៨

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;