ទស្សនា​វីដេអូ បង្ហាញពី​ជីវិត​ពិត​របស់​អ្នកប្រដាល់​គុន​ខ្មែរ សុខ ធី

  • 2018-11-15 08:11:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សុខ ធី ជា​អ្នកប្រដាល់​គុនខ្មែរ ដែល​មាន​ប្រវត្តិ​ប្រកួត​លើ​សង្វៀន​ជាតិ និង​អន្តរជាតិ ជាង ២០០ដង ទោះ​មាន​វ័យត្រឹម ២០ឆ្នាំក៏ដោយ។ ក្រៅ​ពី​ឈ្នះ​ជើងឯក​ថ្នាក់ជាតិ សុខ ធី ក៏ល្បីឈ្មោះ​លើ​សង្វៀន​ប្រដាល់ធំៗ​នៅ​ប្រទេស​ថៃ​ផងដែរ។

បន្ថែម​លើ​នេះ សុខ ធី ក៏បានកសាង​កេរ្តិ៍ឈ្មោះ​ក្នុង​​ស្ថាប័ន​កីឡា​ប្រដាល់​ធំជាងគេ​ប្រចាំ​ទ្វីបអាស៊ី ONE Championship ផងដែរ ក្រោយ​ធ្វើបាន​យ៉ាងល្អ​ក្នុង​ប្រកួត​ដំបូង​របស់​ខ្លួន ទល់​នឹង​អ្នក​ប្រដាល់​ជើងចាស់​ថៃ Lerdsila កាលពី​ខែមិថុនា​កន្លងទៅ។ ទោះ​ចាញ់​ការ​ប្រកួត​នោះ ប៉ុន្តែ​អ្នកទស្សនា​ភាគច្រើន បាន​គិត​ថា សុខ ធី ជាអ្នកឈ្នះ។ ដោយសារ​តែមាន​ភាព​ចម្រូងចម្រាស់​បែបនេះហើយ ទើប​ជំនួប​រវាង​ សុខ ធី និង Lerdsila នៅ ONE Championship នឹង​ត្រូវ​កើត​ឡើង​ម្ដងទៀត នា​ថ្ងៃ​ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ​នេះ នា​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី។

មុន​ការ​ប្រកួត​ដ៏ធំ​នោះ​មកដល់ [ខ្លីៗ] សូម​បង្ហាញ​វីដេអូ​ស្ដីពី​​ប្រវត្តិរបស់ សុខ ធី ដែល​ផលិត​ និង​ទៅថត​​ផ្ទាល់​ដល់​ផ្ទះ​របស់ ​សុខ ធី នា​ខេត្ត​បន្ទាយមានជ័យ ដោយ​ក្រុមការងារ​កីឡារបស់​វិបសាយ Sabay News ដូចខាងក្រោម៖

សុខ ធី កំពុង​ហ្វឹកហាត់​​ទាំងយប់ នៅ​ក្លឹប​ប្រដាល់​របស់​លោក​គ្រូ សាន សៅយ៉ាន់ នា​ខេត្ត​បន្ទាយមានជ័យ

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;