សិង្ហបុរី យកម្ហូបក្នុងស្រុក ៤មុខ ទទួលមេដឹកនាំអាស៊ាន កាលពីយប់មិញ
- 2018-11-15 08:32:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិង្ហបុរី យកម្ហូបក្នុងស្រុក ៤មុខ ទទួលមេដឹកនាំអាស៊ាន កាលពីយប់មិញ
ចន្លោះមិនឃើញ
អំឡុងពិធីជប់លៀងអាហារពេលល្ងាច ទទួលមេដឹកនាំអាស៊ាន និងដៃគូអាស៊ាន កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ២០១៨ ម្សិលមិញ ប្រទេសសិង្ហបុរី ដែលជាម្ចាស់ផ្ទះបានយកមុខម្ហូបក្នុងស្រុក ៤មុខ មកទទួលមេដឹកនាំអាស៊ាន។
ម្ហូបទាំង ៤មុខនោះ មានដូចជា៖
១. សាឡាត់ត្រីឆៅ (Yusheng)
២. ស៊ុបមីហិរ (Laksa)
៣. នំដែលមានស្នូលបង្គាមានរសជាតិហិរ (Kueh pie tee)
៤. នំប៉័ងដុត បៀកជាមួយដំណាប់ដូង (Kaya toast)។
សូមបញ្ជាក់ថា ពិធីជប់លៀងទទួលមេដឹកនាំអាស៊ាន កាលពីយប់មិញ ធ្វើឡើងនៅមជ្ឈមណ្ឌល Suntech ដែលជាទីតាំងប្រជុំកំពូលអាស៊ាន នៅក្នុងប្រទេសសិង្ហបុរី នាសប្ដាហ៍នេះ៕