នគរបាល ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​គំរាម​ទារ​ប្រាក់​ពី​ម្ចាស់​គណនី​​ Facebook

  • 2018-11-15 09:17:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នា​ពេល​ថ្មីៗ​នេះ មន្ត្រី​នៃ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ដែល​បាន​បង្កើត​គណនី​ក្លែងក្លាយ​ជាច្រើន​ដោយ​ដាក់​ប្រូហ្វាល់​រូប​ស្រី​ស្អាត រួច​ចុច Add ទៅ​ជន​រងគ្រោះ និង​ឆាត​ទៅ​ទំនាក់ទំនង​ក្នុង​ន័យ​ស្នេហា ក្នុង​គោលបំណង​ផ្លាស់ប្ដូរ​រូប​អាក្រាត។

ក្រោយ​មក​ជនសង្ស័យ​បាន​ប្រើប្រាស់​រូបអាក្រាត​ទាំងនោះ ដើម្បី​គំរាម​យក​ប្រាក់​ពី​ជនរងគ្រោះ។ បើ​មិន​ព្រម​ផ្ញើ​លុយ​ឲ្យ គេ​នឹង​បង្ហោះ​រូបភាព និង​វីដេអូ​ទៅ​ឲ្យ​បងប្អូន​សាច់​ញាតិ​។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា នៃ​ក្រសួង​មហាផ្ទៃ ចុះផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា​នេះ។

ជនសង្ស័យ (រូបថត៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា)
នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន កុំ​ទទួល​អេតហ្វេ្រន (accept friends) ណា​ដែល​មិន​ស្គាល់ ព្រោះ​ជនខិលខូច​មួយ​ចំនួន អាច​ប្រើប្រាស់​គណនី​ក្លែងក្លាយ​ដើម្បី​បោកប្រាស់ និង​គំរាម​ទារ​ប្រាក់​ជា​ដើម​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;