ព្រឹទ្ធាចារ្យចាប៉ី​ដងវែង​ លោកតា ប្រាជ្ញ ឈួន ទទួលមរណភាព

  • 2018-11-17 01:31:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រឹទ្ធភិរម្យវោហាសាស្រ្ត​ ប្រាជ្ញ​ ឈួន​ បាន​ទទួល​មរណភាព​ហើយ​នៅ​វេលា​ម៉ោង ១:៣០​ នាទីរំលងអាធ្រាត្រ ឈាន​ចូល​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយ​រោគា​ពាធ ក្នុង​ព្រះ​ជន្ម៨២​ឆ្នាំ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ។

លោកតា ប្រាជ្ញ ឈួន ជា​ស្ដេចបាប៉ីដងវែង របស់ខ្មែរ (រូបថត៖ RFA)
បើតាមលោក ប្រាជ្ញ ឆាត សពស្តេចចាប៉ី ប្រាជ្ញ ឈួន បានដឹកចេញពីមន្ទីរពេទ្យកាលម៉ែត្រ យកមកតម្កល់ទុកនៅសាលាធម្មសភាវត្តបទុមវតី​ សង្កាត់ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ដើម្បីប្រារព្ធធើ្វបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ។

ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង លោក​តា​ភិរម្យ ប្រាជ្ញ ឈួន មាន​ស្រុក​កំណើត​នៅភូមិ​ត្រពាំង​កក់ ឃុំខ្វាង ស្រុកទ្រាំង ខេត្ត​តាកែវ លោក​មាន​កូនចំនួន​៥នាក់។ មុនទទួល​មរណភាព លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ពី​ខេត្តតាកែវ មក​សង្គ្រោះ និង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក​តា ប្រាជ្ញ ឈួន ​ចាប់​កំណើត​នៅ​ខែ​តុលា​ឆ្នាំ​១៩៣៦។ លោកតា ជា​កូន​ពៅ​ក្នុង​គ្រួសារ​កសិករ​ ដែល​មាន​កូន ៦នាក់។ ក្នុង​វ័យ៩ឆ្នាំ លោក​តា បាន​ចាប់​ផ្តើម​រៀន​ចាប៉ី​​ពី​ឪពុក​មារ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;