ចិន ព្រមចំណាយជាង ៦ពាន់លានដុល្លារ ដើម្បីពង្រីកព្រលានយន្តហោះនៅភាគខាងលិចប្រទេស
- 2018-11-19 07:33:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន ព្រមចំណាយជាង ៦ពាន់លានដុល្លារ ដើម្បីពង្រីកព្រលានយន្តហោះនៅភាគខាងលិចប្រទេស
ចន្លោះមិនឃើញ
នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ អ្នកធ្វើផែនការរបស់ចិន បានយល់ព្រមលើគម្រោងពង្រីកព្រលានយន្តហោះ នៅក្រុង Urumqi ខេត្តស៊ីនជាំង ស្ថិតនៅភាគខាងលិចប្រទេស ដោយចំណាយប្រមាណ ៦,០៦ពាន់លានដុល្លារ។
ការសាងសង់នេះ នឹងត្រូវបញ្ចប់នៅឆ្នាំ២០៣០ ដែលអាចឱ្យព្រលានយន្តហោះនេះ ទទួលបានអ្នកដំណើរដល់ ៦៣លាននាក់ និងទំនិញ ៧៥ម៉ឺនតោន ក្នុងមួយឆ្នាំ។ ការពង្រីកនេះ ក៏រួមមានការបន្ថែមផ្លូវរត់យន្តហោះចំនួន ២ខ្សែទៀតផងដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការកែទម្រង់ និងអភិវឌ្ឍន៍ (NDRC) នៃប្រទេសចិន។
កាលពីឆ្នាំ២០១៧ ខេត្តស៊ីនជាំង ទទួលបានទេសចរក្នុងស្រុក និងបរទេស ប្រមាណ ១០០លាននាក់ ដែលបានកើនឡើងប្រមាណ ១ភាគ៣ បើប្រៀបធៀបនឹងឆ្នាំ២០១៦។ ព្រលានយន្តហោះ Urumqi បានទទួលភ្ញៀវទេសចរមកពីប្រទេសកាហ្សាក់ស្ថាន គៀជីស្ថាន តាជីគីស្ថាន អ៊ូបេគីស្ថាន រុស្ស៊ី និងអារ៉ាប់រួម៕