ហូឡង់ ធ្វើ​ឲ្យ​អាល្លឺម៉ង់ ស្រក់ទឹកភ្នែក ក្នុង ៥នាទី​ចុងក្រោយ

  • 2018-11-20 02:17:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមបាល់ទាត់ជម្រើសជាតិ​ហូឡង់ បាន​វាយបក​តាមស្មើ​អាល្លឺម៉ង់ ២-២ ក្នុង​ ៥នាទី​ចុងក្រោយ ក្នុងប្រកួត​ចុងក្រោយ​ពូលទី១ លីគកម្រិតកំពូល (League A) នៃ​ពាន​រង្វាន់ UEFA Nations League កាលពី​យប់មិញនេះ។

លទ្ធផល​ស្មើនេះ គឺល្មមគ្រប់គ្រាន់​ឲ្យ​ហូឡង់ ឈរ​នៅ​កំពូល​តារាង (៧ពិន្ទុ) អាច​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​បន្តទៀត ខណៈ​អាល្លឹម៉ង់​ ត្រូវ​ធ្លាក់​ទៅ​លីគ​កម្រិត​ទី២ (League B) ក្រោយ​ឈរ​បាត​តារាង។ ចំណែក​ក្រុម​លេខ២ ក្នុង​ពូល គឺ​បារាំង ដែល​មាន ៧ពិន្ទុ​ដូច​ហូឡង់​ដែរ ប៉ុន្តែ​ចាញ់​គ្រាប់​បាល់។

នៅក្នុងការប្រកួត​នេះ អាល្លឺម៉ង់ បាននាំមុខ ២គ្រាប់​មុន នៅ២០នាទី​ដំបូង​នៃ​ការ​ប្រកួត ដោយ​កីឡាករ ​Timo Werner និង Leroy Sane។ យ៉ាងណាក្ដី សល់ ៥នាទី​ចប់ការប្រកួត ក្រុម​​ទឹកក្រូច​ហូឡង់ បាន​សង​២គ្រាប់​វិញ ដោយ​កីឡាករ Quincy Promes និង Virgil van Dijk។

សូមបញ្ជាក់ថា ៤ក្រុម​ចុងក្រោយ ដែល​ត្រូវ​ប៉ះ​គ្នា​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ League A នៃ UEFA Nations League នាខែ​មិថុនា ឆ្នាំ២០១៩ រួមមាន ព័រទុយហ្គាល់ អង់គ្លេស ស្វីស និងហូឡង់៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;