Duterte នឹង​ឲ្យ​កូនស្រី​ពៅ​ច្រៀង​ភាសា​ចិន អំឡុង​ទស្សកិច្ច​របស់ ស៊ី ជីងពីង នៅ​ហ្វីលីពីន

  • 2018-11-20 02:24:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន នឹង​ឲ្យ​កូនស្រីពៅ វ័យ ១៤​ឆ្នាំ​របស់​លោក និយាយ និង​ច្រៀង​ជាភាសា​ចិន សម្រាប់​លោក ស៊ី ជីងពីង ប្រធានាធិបតី​ចិន អំឡុង​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ក្នុង​សប្ដាហ៍​នេះ។

លោក Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន ថតរូប​ជាមួយ​ភរីយា និង​កូនស្រីពៅ​របស់​លោក

ក្នុង​វីដេអូ ដែល​សារព័ត៌មាន​ចិន CGTN បាន​ចេញផ្សាយ លោក Duterte បញ្ជាក់​ថា កូនស្រី​របស់​លោក​កំពុង​រៀនភាសា​ចិន ហើយ​លោក​នឹង​នាំ​កូនស្រី​របស់​លោក​ទៅ​និយាយ និង​ច្រៀង​អំលុង​ពិធី​លៀងសាយភោជន៍​ទទួល​ស្វាគមន៍​លោក ស៊ី ជីងពីង ប្រធានាធិបតី​ចិន។

លោក​បញ្ជាក់​ទៀត​ថា កូនស្រី​របស់​លោក​ពិតជា​អៀន​ខ្លាំង​ណាស់ ប៉ុន្ដែ​គ្រាន់តែ​ច្រៀង​ទទួល​ស្វាគមន៍​មនុស្ស​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ក្នុង​ពិភពលោក គឺ​មិនអី​នោះ​ទេ៕

កូនស្រី​ពៅ​របស់​លោក Duterte ដែលត្រូវ​គេហៅ​ថា Kitty

វីដេអូលោកប្រធានាធិបតី​ហ្វីលីពីនសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ចិន CGTN

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;