​តម្លៃ iPhone XR, XS, XS Max ​ប្រែប្រួល​យ៉ាងណា ​មុន​ថ្ងៃ​បុណ្យ​អុំទូក​?

  • 2018-11-20 03:27:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


iPhone XR, XS និង XS Max ជាទូរសព្ទ​ស៊េរីថ្មី​ចុងក្រោយ ដែល Apple ទើប​បញ្ចេញ​លក់លើ​ទីផ្សារ។ iPhone ស៊េរី​ថ្មី​នេះ​មានច្រើនទំហំ ហើយ​ទំហំ​លក់​ដាច់​ច្រើន​មាន 64GB និង 256GB ចំពោះ​ទំហំ 512GB ពុំ​សូវ​មាន​ការ​ទទួល​ទិញ​ច្រើន​ឡើយ។ នេះ​បើ​​តាម​ការ​សាក​សួរតាមហាង​មួយ​ចំនួននៅ​ភ្នំពេញ។

តម្លៃ​ដាក់​លក់​តាម​ហាង​មាន​ការ​ប្រែប្រួលតិច​តួច​ខុស​គ្នា​ប្រមាណ​ជា ១០ ទៅ ២០ ដុល្លារ​។ សម្រាប់​តម្លៃ​មាន​ធានា​ពី​ក្រុមហ៊ុន​ផ្លូវ​ការ​ពុំ​មាន​ការ​ប្រែ​ប្រួល​តម្លៃ​ឡើយ។

តម្លៃ​លក់​តាម​ហាង​ព្រឹក​នេះ៖

iPhone XS Max ស៊ីម​ពីរ

  • iPhone XS Max ទំហំ 64GB មាន​តម្លៃ​ប្រមាណ​ជា ១ ១៦០ ដុល្លារ។

  • iPhone XS Max ទំហំ 256GB មាន​តម្លៃ​ប្រមាណ​ជា ១ ៣០០ ដុល្លារ។

  • iPhone XS Max ទំហំ 512GB មាន​តម្លៃ​ប្រមាណ​ជា ១ ៤៦០ ដុល្លារ។

iPhone XS Max ស៊ីម​មួយ

  • iPhone XS Max ទំហំ 64GB មាន​តម្លៃ​ប្រមាណ​ជា ១ ១៥០ ដុល្លារ។

  • iPhone XS Max ទំហំ 256GB មាន​តម្លៃ​ប្រមាណ​ជា ១ ២៩០ ដុល្លារ។

  • សម្រាប់ iPhone XS ទំហំ 512GB អស់​ស្តុក។

iPhone XS ស៊ីម​មួយ

  • iPhone XS ទំហំ 64GB មាន​តម្លៃ​ខ្ទង់ ១ ០៥០ ដុល្លារ។

  • iPhone XS ទំហំ 256GB មាន​តម្លៃ​ខ្ទង់ ១ ២២០ ដុល្លារ។

  • iPhone XS ទំហំ 512GB មាន​តម្លៃ​ខ្ទង់ ១ ៣៦០ ដុល្លារ។

iPhone XR ស៊ីមពីរ

  • iPhone XR ទំហំ 64GB តម្លៃ​ខ្ទង់ ៨៣០ ដុល្លារ។

  • iPhone XR ទំហំ 128GB តម្លៃ​ខ្ទង់ ៨៥០ ដុល្លារ។

  • iPhone XR ទំហំ 256GB តម្លៃ​ខ្ទង់ ៩៩០ ដុល្លារ។

បញ្ជាក់៖ តម្លៃ​អាច​ប្រែប្រួល​បន្តិច​បន្តួច​បន្ទាប់​ពី​ចុះ​ផ្សាយ តម្លៃនៅហាង ៣ផ្លឹស, អង្គរមាស និង​ហាង យូនីធី។

ប្រភព៖ Sabay News អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;