LG បង្ហើប​គម្រោង​ផលិត​ស្មាតហ្វូន បំពាក់​កាមេរ៉ា​១៦​គ្រាប់​

  • 2018-11-26 06:22:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

ក្រុមហ៊ុន LG ត្រូវបានចេញប៉ាតង់ថ្មីមួយ ដើម្បីផលិតទូរសព្ទដែលមានបំពាក់កាមេរ៉ាចំនួន ១៦គ្រាប់ជាលើកដំបូង។

គំរូ កាមេរ៉ា ១៦គ្រាប់ដែលត្រូវបំពាក់លើស្មាតហ្វូន

ប៉ាតង់ថ្មីនោះ បានបង្ហាញថា សារប្រយោជន៍នៃកាមេរ៉ាទាំង ១៦​គ្រាប់​ដែល​នឹងត្រូវ​បំពាក់​លើ​ស្មាតហ្វូននេះ គឺជួយបង្កើតភាពស្រស់ស្អាត​ថែមទៀតសម្រាប់​មុខងារ​ថតរូបព្រាល Portrait ។ ជាពិសេសពួកវា ថតរូបជាច្រើនក្នុងពេលតែមួយដើម្បីរួមបញ្ចូលគ្នាជារូបថតតែមួយ ដូច្នេះអ្នកប្រើប្រាស់​អាច​កែរូបថតបាននៅពេលក្រោយ។

សូមជម្រាបថា កាមេរ៉ា ១៦​គ្រាប់​ ដែលធ្លាប់​បំពាក់លើកាមេរ៉ាខ្នាតតូច មានឈ្មោះថា Light L16 ដែលអាចចាប់រូបភាពកម្រិត ៥២មេហ្គាភីកសែល។ វាមិនមែនជាស្មាតហ្វូននោះទេ។

ដោយឡែក Nokia ត្រូវបានរាយការណ៍ថា កំពុង​ផលិត​ស្មាតហ្វូន​មួយដែលមានបំពាក់កាមេរ៉ាចំនួន ៥គ្រាប់ជាលើកដំបូង៕


ប្រភព៖ PhoneArena ប្រែ​សម្រួល៖ លាភ.