[បណ្តុំរូបភាព] ទូក ង វែង​ជាងគេ​ក្នុង​លោក ត្រូវបាន​ដាក់តាំង​បង្ហាញ​នៅ​មុខ​វាល​ព្រះមេរុហ៍

  • 2018-11-26 06:37:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទូក ង ដែល​វែង​ជាងគេ​បំផុត​ក្នុង​លោក ប្រវែង​ជិត ១០០​ម៉ែត្រ របស់​កម្ពុជា ត្រូវបាន​យកទៅ​ដាក់តាំង​បង្ហាញ​នៅ​លើ​កំណាត់​វិថី​សម្តេច​សុធារស ទល់មុខ​ខាងកើត​វាលព្រះមេរុហ៍ ដង្កាត់​ជ័យ​ជំនះ ខណ្ឌ​ដូនពេញ កាលពី​ថ្ងៃ​ទី២៥។ ការ​ដាក់​បង្ហាញ​នេះ គឺ​សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ បាន​ទស្សនា​ដោយឥតគិតថ្លៃ រហូត​ដល់​ថ្ងៃទី៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

សូមរំលឹក​ថា ទូក ង ដែល​មាន​បណ្តោយ ៨៧,៣០ម៉ែត្រ និងទទឹង ១,៩៤ម៉ែត្រ​នេះ បាន​បំបែក​ឯតទគ្គកម្ម​ពិភពលោក Guinness World Records កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ ទូក​នេះ ក៏​ត្រូវបាន​ដាក់​បង្ហាញ ក្នុង​ព្រះរាជពិធីបុណ្យ​អុំទូក កន្លងទៅ​នេះ​ផងដែរ។

ទូកវែង​ជាងគេ​បង្អស់​នេះ ត្រូវបាន​ប្រសិទ្ធនាម​ថា “កម្ពោជិកបុត្តាខេមរាតរី” ដែលមាន​ន័យថា “ទូក ង របស់​កូនខ្មែរ​រស់នៅ​ក្នុង​ដែនដី​កម្ពុជា”។

សូម​ជម្រាប​ថា ទូក ង នេះធ្វើ​ពី​ឈើគគីរ ចំនួន ៦​ដើម ហើយក្បាល​ទូក ឆ្លាក់​ចេញ​ជា​ក្បាល​នាគ ឯ​កន្ទុយ​ត្រូវ​បាន​ឆ្លាក់​ជា​កន្ទុយ​ហង្ស។ ការ​ផលិត បាន​ប្រើប្រាស់​រយៈ​ពេល​ចំនួន ១៩២​ថ្ងៃ៕

សូមទស្សនារូបភាព ទូក ង ដែល​ត្រូវបាន​ដាក់​តាំង​បង្ហាញ​នៅទល់មុខ​ខាងកើត​វាលព្រះមេរុហ៍ ខាងក្រោម​នេះ

អត្ថបទ៖ សំភី

អត្ថបទថ្មី
;