សហព័ន្ធ​បាល់ទាត់​វៀតណាម ត្រូវ AFF ពិន័យ​លើ​កំហុស​មួយ នៅ Suzuki Cup

  • 2018-11-26 06:48:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធ​បាល់ទាត់​អាស៊ាន​បាន​ពិន័យ​សហព័ន្ធ​បាល់ទាត់​វៀតណាម​ចំនួន ១​ម៉ឺន​ដុល្លារ និង​ព្រមាន​ដាក់​ពិន័យ​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀតផង។ ការ​ពិន័យ​នេះ ដោយសារ​កីឡាករ​វៀតណាម​មិន​បាន​ចូលរួម​ក្នុង​សន្និសីទ​កាសែត មុន​ការ​ប្រកួត AFF Suzuki Cup ជាមួយ​នឹង​ក្រុមបាល់ទាត់​ឡាវ នៅ​ក្រុង​វៀងចន្ទន៍ កាលពី​ថ្ងៃ​ទី៨ ខែ​វិច្ឆិកា ២០១៨ កន្លង​ទៅ។

លោក Park Hang-seo គ្រូ​បង្គោល​ក្រុម​បាល់ទាត់​វៀតណាម និង​ជំនួយការ​បកប្រែ​របស់​លោក/ រូបភាព៖ Vietnam Express

តាម​ច្បាប់​របស់​សហព័ន្ធ​បាល់ទាត់​អាស៊ាន គ្រូបង្វឹក និងកីឡាករ​ម្នាក់​មក​ពី​ក្រុម​បាល់ទាត់​នីមួយៗ មាន​កាតព្វកិច្ច​ត្រូវ​បង្ហាញ​ខ្លួន​ក្នុង​សន្និសីទ​កាសែត ដែល​ធ្វើឡើង​មួយ​ថ្ងៃ​មុន​ការ​ប្រកួត។ ប៉ុន្ដែ​អំឡុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ទី៧ ខែ​វិច្ឆិកា ២០១៨ មាន​តែ​គ្រូ​បង្គោល​ក្រុម​បាល់ទាត់​វៀតណាម លោក Park Hang-seo និង​ជំនួយការ​បកប្រែ​របស់​លោក​ម្នាក់ បាន​ចូលរួម​ក្នុង​សន្និសីទ។

បន្ទាប់​មក អំឡុង​សន្និសីទ​កាសែត​មុន​ការ​ប្រកួត​ជាមួយ​ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង​កម្ពុជា ទើប​កីឡាករ​វៀតណាម​បាន​បង្ហាញ​ខ្លួន​ជាមួយ​គ្រូ​បង្គោល​ជា​បន្តបន្ទាប់​វិញ៕

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;