Honda Winner GTR បាន​មក​ដល់​ទីផ្សារ​ក្នុង​ស្រុក​ហើយ​

  • 2018-11-27 08:24:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ម៉ូតូ Honda Winner GTR កម្លាំង​ម៉ាស៊ីន 150cc ឆ្នាំ​២០១៩ សម្រាប់​អ្នក​​ចូលចិត្ត​លេង​ម៉ូតូ ឬ​បើក​រុក​ព្រៃ (Off-road) បាន​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​ក្នុង​ស្រុក​ហើយ។

តាម​ប្រភព​ពី​ហាង​លក់​ម៉ូតូ​មួយ​កន្លែង​ម្តុំ​គិរីរម្យ បាន​ឲ្យ​ដឹង​ថា ម៉ូតូ​នេះ​មាន​លក់​ហើយ ប៉ុន្តែ​ក្នុង​ចំនួន​មាន​កំណត់ ដែល​លោក​អះ​អាង​ថា មាន​ធានា​លើ​តម្លៃ​ធូរ​ថ្លៃ​ ម៉ាស៊ីន​ថ្មី​សុទ្ធ​១០០% និង​មាន​ពន្ធ​ត្រឹម​ត្រូវ។

លក្ខណៈ​សម្បត្តិ​ម៉ូតូ Honda Winner GTR ឆ្នាំ​២០១៩ នេះ​គឺ មាន​កម្លាំង​ខ្លាំង​១៥០ សេសេ​ម៉ាស៊ីន​ធំ ១៦ សេស ប្រើ​ចង្កឹះ​លេខ​មាន ៦​លេខ (ល្បឿន​លឿន​បើ​ថែម​ដុំ ECU រត់​បាន ១៨០គ.ម) មាន​ធុង​ទឹក រត់​ផ្លូវ​ឆ្ងាយ​មិន​ងាយ​ក្តៅ (ប្រើ​អំប្រ៊ីយ៉ា)​។

ប្រើ​ប្រព័ន្ធ​សាំងFI (​ប្រព័ន្ធ​សាំង​ប៉ិច) ស៊ី​សាំង​តិច ១ លីត្រ​ជិះ​បាន​ប្រហែល ៤៥​គីឡូម៉ែត្រ អំពូល​មុខ​ជា​ប្រភេទ LED ភ្លឺ​ច្បាស់ បំពាក់​ដោយ​កុងទ័រ​ទំនើប សំបក​កង់​មុខ​ក្រោយ អត់​មាន​ពោះវៀន ប្រភេទ​កង់​ធំ ប្រើ​ប្រព័ន្ធ​ហ្រ្វាំង​ថាស​ មុខក្រោយ។

ចំពោះ​តម្លៃ​ម៉ូតូ Honda Winner GTR កម្លាំង​ម៉ាស៊ីន 150cc ឆ្នាំ ២០១៩ គឺ​ប្រមាណ​ជា ២៥០០ ដុល្លារ​អាមេរិក​៕

ប្រភព៖ Sabay News អត្ថបទ៖ រក្សា

អត្ថបទថ្មី
;