ថ្ងៃនេះ​ជាខួប​ ២ឆ្នាំ នៃការ​ដាក់​ចាប៉ី​ដងវែង​ខ្មែរ ចូល​ជា​បេតិកភណ្ឌ​វប្បធម៌​​របស់យូណេស្កូ

  • 2018-11-30 04:18:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្ងៃ៣០ ខែ​វិច្ឆិកា ឆ្នាំ២០១៨ ​នេះ​ ជា​ខួប​២ឆ្នាំ ដែល​​ចាប៉ី​ដង​វែង​របស់​ក​ម្ពុ​ជា​ត្រូវបាន​គណៈ​កម្មាធិការ​អន្តរ​រដ្ឋាភិបាល​ដើម្បី​ការ​ការពារ​កេរមរតក​វប្បធម៌​អរូបី ​នៃ​អង្គការ​យូណេស្កូ ចុះ​ក្នុង​បញ្ជី​​បេតិ​កភណ្ឌ​វប្បធម៌​អរូបី​ នៃ​មនុស្ស​ជាតិ ដែល​ត្រូវ​ការ​ការពារ​ជា​បន្ទាន់។

ចាប៉ី​ដង​វែង​ជា​ឧបករណ៍​​តន្ត្រី​បុរាណ​ខ្មែរ​ មាន​ខ្សែ​២ ឧបករណ៍​នេះ​សម្រាប់​ប្រគំ​ក្នុង​វង់​ភ្លេង​ការ​បុរាណ វង់​ភ្លេង​អារក្ស វង់​ភ្លេង​មហោរី​ និង​វង្វង់​ភ្លេង​ការ​ខ្មែរ​បុរាណ ​ជា​ដើម​។ ក្រៅ​ពី​នេះ ចាប៉ី​ដង​វែង ជា​ឧបករណ៍​ដែល​អាច​លេង​​ទោល​សម្រាប់​លេង​កំ​ដរ​ចម្រៀង​កំណាព្យ ដែល​គេ​ដេញ​ហើយ​បាន​ច្រៀង និង​ច្រៀង​ហើយ​បាន​ដេញ​ពិរោះ​ស្ដាប់​មិន​ចេះ​ជិន​ណាយ​។

រូប​រាង​ចាប៉ី​ដង​វែង​គេ​ចែក​ចេញ​ជាស្នូក (ប្រ​អប់​សំនៀង) ដង ព្រលួត ប្រ​កៀន (ធរណី) ខ្ទង់ ក្រាញ (គីង្គក់) ខ្សែ​សំនៀង​ធ្វើ​ពី​សរសៃ​សូត្រ និង​ខ្សែ​នី​ឡុង។

គួររំលឹកផងដែរថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ចាប៉ីដងវែង​ ត្រូវបាន​ចុះ​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ ដែលត្រូវ​ការពារជា​បន្ទាន់។ នៅពេលនោះ កម្ពុជា​ក៏​ទទួល​បាន​ទឹក​ប្រាក់​ចំនួន ២៣​ម៉ឺន​ដុល្លារ​ ដើម្បី​ការពារ​មរតក​ប្រពៃណី​ចាប៉ី​ដង​វែង​នេះ​ដែរ៕

ចុចអាន៖ ព្រឹទ្ធាចារ្យចាប៉ី​ដងវែង​ លោកតា ប្រាជ្ញ ឈួន ទទួលមរណភាព

អត្ថបទ៖ ស្រីអូន

អត្ថបទថ្មី
;