ហ្វីលីពីន ​ត្រៀម​អនុវត្ត​ច្បាប់​ដក​ចោល​អភិបាល ដែល​មិន​យក​ចិត្ត​ទុក​ដាក់​រឿង​សំរាម

  • 2018-12-01 09:15:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​មហាផ្ទៃ និង​រដ្ឋបាល​ក្នុង​ស្រុក ហ្វីលីពីន នឹង​ចាប់ផ្ដើម​ដាក់​ពាក្យ​ប្ដឹង​អភិបាលក្រុង-ខេត្ត និង​ថ្នាក់​ក្រោម​ ដែល​មិន​អនុវត្ត​ច្បាប់​ការ​គ្រប់គ្រង​កាក​សំណល់ សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​។

សំរាម នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន (រូបថត៖ Joshua Paul/Greenpeace)
អនុរដ្ឋ​លេខាធិការ​ក្រសួង​មហាផ្ទៃ និង​រដ្ឋបាល​ក្នុង​ស្រុក ហ្វីលីពីន លោក Martin Dino បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​ថា លោក​កំពុង​ទន្ទឹង​រង់ចាំ​របាយការណ៍​ប្រចាំខែ ដើម្បី​ឲ្យ​ភ្នាក់ងារ​របស់​លោក​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​ដែល​មិន​អនុវត្ត​ច្បាប់​ការ​គ្រប់គ្រង​កាក​សំណល់​។

ច្បាប់​គ្រប់គ្រង​កាក​សំណល់​រឹង​ដែល​ចូល​ជា​ធរមាន​កាល​ពី​ខែ​មករា ​ឆ្នាំ​២០០១ តម្រូវ​ឲ្យ​អភិបាល និង​មេភូមិ​នានា បង្កើត​ទីតាំង​​កែច្នៃ​សំរាម​ ដើម្បី​គ្រប់គ្រង​សំរាម​ឲ្យ​បាន​ល្អ។​

លោក Dino បន្តថា អភិបាល​ដែល​មិន​បាន​គោរព​ច្បាប់​នេះ ​នឹង​ទទួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន ហើយ​អាច​ប្រឈម​នឹង​ការ​ព្យួរ ឬ​ដក​ចេញ​ពី​តំណែង​តែ​ម្ដង​៕

ប្រភព៖ Inquirer ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;