Ronaldo ស៊ុត​ប៉េណាល់​ទីចូល ១គ្រាប់​ទៀត បង្កើន​ចំនួនគ្រាប់បាល់ដល់១០​ហើយ

  • 2018-12-02 00:24:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Cristiano Ronaldo បាន​បង្កើន​ចំនួន​គ្រាប់បាល់​ដល់ ១០គ្រាប់​ហើយ​ ដោយ​កំពុង​នាំមុខគេ​ក្នុងនាម​ជា Top Scorer នៅ Serie Aក្រោយ​ស៊ុត​ប៉េណាល់ទី​ចូល១​គ្រាប់ ជួយឱ្យ Juventus បំបាក់​ម្ចាស់ផ្ទះ Fiorentina ក្នុង​លទ្ធផល​សរុប ៣-០ យប់មិញ។ ចំណែក​២គ្រាប់​ទៀត គឺធ្វើបាន​ដោយ Rodrigo Bentancur និង Giorgio Chiellini។

Ronaldo ស៊ុតប៉េណាល់ទីចូលក្រុម Fiorentina នៅនាទី៧៩ ដែលជាគ្រាប់ទី៣របស់ Juventus ក្នុងការប្រកួតនេះ (រូបថត៖ ហ្វេសប៊ុកក្រុម Juventus)
គិតត្រឹម​សប្តាហ៍ទី​១៤នេះ Juventus នៅតែ​បន្ត​រក្សា​ភាព​មិនចាញ់ ដោយ​កំពុង​ឈរនៅលេខ១​ក្នុង​តារាង មាន៤០​ពិន្ទុ នាំមុខ​ក្រុម​លេខ២ Napoli ដែល​មាន ២៩​ពិន្ទុ (Napoli នឹងត្រូវ​ប្រកួត​នៅយប់​ស្អែក​ជាមួយ Atalanta)។ ឯក្រុម Fiorentina ឈរ​នៅលេខ​១០ មាន ១៨​ពិន្ទុ៕

សូម​ទស្សនា​វីដេអូ Highlight៖

ប្រភព៖ BBC ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;