ក្រសួង​រៀបចំ​កម្មវិធី​ដាំដើម​ឈើ នៅ​សហគមន៍​នេសាទ​ពាម​ក្រសោប ដើម្បី​អបអរ​បុណ្យ​សមុទ្រ

  • 2018-12-02 02:03:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ទេសចរណ៍ បាន​ឱ្យដឹង​កាលពី​ថ្ងៃទី១​ធ្នូ​ម្សិលមិញ​ថា ក្រសួង​នឹង​រៀបចំ​កម្មវិធី​ដាំដើមឈើ​អនុស្សាវរីយ៍ អបអរ​សាទរ​ពិធី​បុណ្យ​សមុទ្រ​លើកទី៧ ដែលនឹង​ធ្វើឡើង​នៅព្រឹក​ថ្ងៃទី១៣ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​សហគមន៍​នេសាទពាម​ក្រសោប ខេត្ត​កោះកុង។

ការ​រៀបចំ​កម្មវិធីនេះ គឺក្នុង​គោលបំណង៖

-ចូលរួម​យុទ្ធនាការ "ទេសចរម្នាក់ ដើមឈើមួយដើម

-ចូលរួម​ជំរុញ​ចលនា​ទេសចរណ៍​ក្នុងស្រុក

-ចូលរួម​រក្សា​គម្រប​ព្រៃឈើ និង​អេកូឡូស៊ីបរិស្ថាន

-ចូលរួម​ទប់ស្កាត់​ការឡើង​កម្តៅ​ផែនដី និង​ការប្រែប្រួល​អាកាសធាតុ

-គាំទ្រ​គោលនយោបាយ​ទាក់ទាញ​ភ្ញៀវទេសចរ ឱ្យចូល​មកទស្សនាច្រើនដង។

ជាមួយ​គ្នានេះ ក្រសួង​ទេសចរណ៍​បាន​អំពាវនាវឱ្យ​សិស្ស-និស្សិត កម្មករ-កម្មការិនី ព្រះសង្ឃ ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ឱ្យ​ចូលរួម​ដាំដើមឈើក្នុង​ឱកាស​បុណ្យសមុទ្រ​នាពាក់កណ្តាល​ខែធ្នូ​ខាងមុខ​នេះ។

ក្រសួងបញ្ជាក់​ថា ការ​ចុះឈ្មោះ​ធ្វើឡើងចាប់ថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ តាមរយៈវិបសាយនេះ៖ cambodiaecobusiness.org

អត្ថបទ៖ សំភី

អត្ថបទថ្មី
;