វៀតណាម របូត​គ្រាប់​បាល់​លើកដំបូង ក្នុង​ពាន AFF Suzuki Cup 2018

  • 2018-12-03 01:44:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម ត្រូវ​បាន​បំប៉ោង​សំណាញ់ទី​បាន​សម្រេច​ ដោយ​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន ក្នុង​ការប្រកួត​ជើងទី១ វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ ពានរង្វាន់ AFF Suzuki Cup 2018 កាលពី​យប់មិញ ដែល​បញ្ចប់​ដោយ​លទ្ធផល ២-១។

សកម្មភាពការប្រកួតរវាងម្ចាស់ផ្ទះ ហ្វីលីពីន និង​ វៀតណាម (រូប៖ AFF Suzuki Cup)

ក្នុង​ការ​ប្រកួត​នៅ​ទឹក​ដី​ហ្វីលីពីន វៀតណាម បាន​របូត​គ្រាប់​បាល់​លើក​ដំបូង​របស់​ខ្លួន ក្នុង​ព្រឹត្តិការណ៍​នេះ បន្ទាប់ពី​ខ្សែ​បម្រើ​ហ្វីលីពីន​មកពី​ក្លឹប​ Ceres គឺ​កីឡាករ Patirck Reichelt ជា​អ្នក​ស៊ុត​ឲ្យ​ហ្វីលីពីន​តាម​ស្មើ​វៀតណាម ក្នុង​តង់ទី១។ ចំណែក ២​គ្រាប់​របស់​វៀតណាម ធ្វើ​បាន​ដោយ​កីឡាករ Nguyen Anh Duk និង Van Duc Phan ។

សូម​ជម្រាប​ថា វៀតណាម​ជា​ក្រុម​តែ​មួយ​គត់ ដែល​មិន​របូត​គ្រាប់​បាល់ ក្នុង​វគ្គ​សន្សំ​ពិន្ទុ ដោយ​ស៊ុត​ទៅ​លើ​គូ​ប្រកួត​បាន ៨​គ្រាប់ ក្នុង​នោះ ស៊ុត​លើ​ឡាវ ៣គ្រាប់​ ម៉ាឡេស៊ី ២​គ្រាប់​ និង កម្ពុជា ៣​គ្រាប់​។

ការ​ប្រកួត​ជើង​ទី២ វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ វៀតណាម នឹង​ទទួល​ស្វាគមន៍​ក្រុម​ហ្វីលីពីន នៅ​ទឹកដី​របស់​ខ្លួន នៅ​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៨​។

ដោយឡែក ម៉ាឡេស៊ី និង​ថៃ បាន​ប្រកួត​ស្មើគ្នា ០-០ នៅ​ទឹកដី​ម៉ាឡេស៊ី ក្នុង​ជើង​ទី១ កាល​ពី​ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​២០១៨​៕

ទស្សនាវីដេអូ


អត្ថបទ៖ លាភ.