ចំណុច​ពិសេស និងតម្លៃរបស់ Mitsubishi Triton ២០១៩ ​ដែល​ទើប​ចេញ​លក់​​ផ្លូវ​ការ​នៅ​កម្ពុជា

  • 2018-12-03 03:08:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត​ស៊េរី​ថ្មី​របស់​ក្រុមហ៊ុន Mitsubishi Triton ស៊េរី ២០១៩ ប្រភេទ Pick up ​បាន​ប្រកាស​ដាក់​លក់​ជា​ផ្លូវការ​នៅ​លើ​ទីផ្សារ​កម្ពុជា​ហើយ ក្នុង​តម្លៃ ៤៩ ៩០០ដុល្លារ៕

រថយន្ត​ភីកអាប់​ឆ្នាំ ២០១៩ បាន​ផ្លាស់​ប្ដូរ​រូបរាង​ និង​ប្រព័ន្ធ​ម៉ាស៊ីន​ជា​ច្រើន​ផ្នែក រួម​ទាំង​ប្រព័ន្ធ​សុវត្ថិភាព​​ មាន​បច្ចេកវិទ្យា​ថ្មី​ៗ ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​បើកបរ ក៏ដូចជាការ​ប្រើប្រាស់ក្នុង​ការ​ដឹក​ជញ្ជូនផង​ដែរ។

ក្រុមហ៊ុន​ Mitsubishi Motors កម្ពុជា​បាន​ឲ្យ​ដឹង​ថា Triton នេះ​ជា​រថយន្ត Pickup ស៊េរី​ចុង​ក្រោយ ដំណើរ​ការ​ដោយ​មិន​បាច់​ប្រើ​សោ​ ឬ​អាច​ចុច​តេឡេ​នៅ​លើ​សោ​ក៏​បាន ហើយ​គ្រាន់​តែ​ចុច​ប៊ូតុង​តែ​មួយ​ប៉ុណ្ណោះ​ដើម្បី​បញ្ឆេះ​រថយន្ត។

Mitsubishi Triton នេះ​បាន​បំពាក់​ចង្កៀង bi-LED ថ្មី ឯ​ប៉ាណា​ខាង​មុខ​ក៏​បាន​រចនា​ថ្មី​យ៉ាង​ទាក់ទាញ។ម្យ៉ាង​ទៀត​ Pickup នេះ​ភ្ជាប់​មក​នឹង​ពោង​សុវត្ថិភាព​ចំនួន​ ៧ គឺ​នៅ​ផ្នែក​ខាង​មុខ , ផ្នែក​ចំហៀង និង មួយ​ទៀត​ការ​ពារ​ជង្គង់​អ្នក​បើក​បរ ឯ​ទ្វារ​រថយន្ត​ក៏​មាន​ប្រព័ន្ធ​សុវត្ថិភាព​ការពារ​ក្មេងៗ​ផង​ដែរ​គឺ Auto door relock system និង​បាន​ផ្លាស់​ពី​ប្រអប់លេខ​អូតូ ៥ វគ្គ ប្ដូរ​មក​ប្រើ​ប្រអប់លេខ​អូតូ ៦ វគ្គ​ថ្មី បង្កើន​ល្បឿន​បាន​លឿន និង​មាន​សន្ទុះ​ខ្លាំង​។

រថយន្ត​នេះ​មាន​ភ្ជាប់​មក​នូវ​ប្រព័ន្ធ​ មុខងារ​ចុះ​ចំណោត (Hill Descent Control) សម្រាប់​ទប់​កុំ​ឲ្យ​រអិល​ថយ​ក្រោយ​ពេល​ឡើង​ទី​ទូល​ឬ​ភ្នំ និង​មាន​សេនស័រ​មុខ-ក្រោយ​សម្រាប់​ការ​ចត​ប្រកប​ដោយ​សុវត្ថិភាព។

រថយន្ត​ប្រើ​ប្រព័ន្ធ​បើកបរ​ប៉ុង ២ (4WD) របស់ Tritonអាច​​ឲ្យ​អ្នក​​ជ្រើសរើស​ប្រភេទ​នៃ​ការ​បើកបរ Off-road បាន។ វា​មាន​ជម្រើស​ម៉ាស៊ីន​ចំនួន ២ គឺ ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ ២,៥ លីត្រ Turbodiesel ទំហំ ៤ ស៊ីឡាំង​បង្កើត​កម្លាំង​បាន ១០៧ និង​ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ ២,៤ លីត្រ MIVEC Turbodiesel ទំហំ ៤ ស៊ីឡាំង​បង្កើត​កម្លាំង​បាន ១៧៩ សេះ។

ចំណែក​ការ​រត់​ក្នុង​រយៈ​ចម្ងាយ​ផ្លូវ​របស់ Trition ប្រើ​ម៉ាស៊ូត​នេះ​គឺ ១០០ គីឡូម៉ែត្រ​ស៊ី ៧ ទៅ ៨ លីត្រ​លើ​ផ្លូវ​ក្រៅ​ក្រុង បើ​ក្នុង​ក្រុង ១០០ គីឡូ​ម៉ែត្រ​ស៊ី ១០ ទៅ ១១ លីត្រ៕

ប្រភព៖ Sabay News អត្ថបទ៖ រក្សា

អត្ថបទថ្មី
;