ចិន នឹង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ក្រោម​បាត​សមុទ្រ​ លើកដំបូង

  • 2018-12-03 03:40:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុង​ប៉េកាំង ​នឹង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ក្រោម​បាត​សមុទ្រ​លើក​ដំបូង នៅ​ក្នុង​ប្រទេស​ចិន ដែល​តភ្ជាប់​ពី​កំពង់ផែ Ningbo នៃ​ក្រុង​សៀងហៃ ​ទៅ​កាន់​ក្រុង Zhoushan ដែល​ជា​ប្រជុំ​កោះ​មួយ​នៅ​ភាគ​ខាង​កើត​ប្រទេស​មួយ​នេះ​​។

រថភ្លើងល្បឿនលឿន (រូបថត៖ CNN)
គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ ជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្លូវដែក​ Yong-Zhou ដែល​មាន​ប្រវែង ៧៧​គីឡូម៉ែត្រ ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍ និង​កាត់​បន្ថយ​រយៈ​ពេល​​ធ្វើដំណើរ មក​ត្រឹម​តែ ២ម៉ោងក្នុង​ខេត្ត Zhejiang ។

ក្នុង​ប្រវែង ៧៧គីឡូម៉ែត្រ មាន ៧០​គីឡូម៉ែត្រ​ជា​ផ្លូវ​ដែក​ដែល​នឹង​ត្រូវ​បាន​សាងសង់​ថ្មី ក្នុង​នោះ​ជាង ១៦​គីឡូម៉ែត្រ​ជា​ផ្លូវ​ក្រោម​បាត​សមុទ្រ។ វា​មាន​ស្ថានីយ ចំនួន ៧។ រថភ្លើង​នេះ អាច​រត់​បាន​ក្នុង​ល្បឿន ២៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

គម្រោង​ដដែល ត្រូវ​ចំណាយ​ទឹក​ប្រាក់​ជាង ៣,៦​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​នឹង​ត្រូវ​ចាប់ផ្ដើម​នៅ​ឆ្នាំ​២០១៩ រួច​បញ្ចប់​នៅ​ឆ្នាំ​២០២៥​។

សូម​បញ្ជាក់​ថា គេ​ត្រូវ​ការ​រយៈ​ពេល​ត្រឹមតែ​ ៨០នាទី​ប៉ុណ្ណោះ​ ដើម្បី​ធ្វើ​ដំណើរ​ពីក្រុង Hangzhou នៃ​ខេត្ត Zhejiang ទៅ​កាន់​ក្រុង Zhoushan តាម​រយៈ​ផ្លូវដែក​ថ្មី។ បច្ចុប្បន្ន គេ​ត្រូវ​ប្រើប្រាស់​ពេល ៤,៥ម៉ោង តាម​រយៈ​រថយន្ត​ក្រុង ឬ ២,៥​ម៉ោង តាម​រថយន្ត​ផ្ទាល់​ខ្លួន​៕

ប្រភព៖ CNN ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;