តម្លៃ​សាំង ​បន្ត​ចុះ​នៅ​ដើម​ខែ​ធ្នូ​នេះ​

  • 2018-12-03 03:52:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 18

ចន្លោះមិនឃើញ

តម្លៃ​ប្រេងសាំង​ដែល​ត្រូវ​អនុវត្ត​ពី​ថ្ងៃទី​០១ ដល់ ១៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៨ គឺ ៣៤៥០រៀល​ក្នុង​មួយ​លីត្រ សម្រាប់​សាំង​ធម្មតា និង​តម្លៃ ៣៥០០​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត។ នេះ​បើ​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម។

បើ​ប្រៀបធៀប​នឹង​តម្លៃ​ដែល​ត្រូវ​អនុវត្ត​ពី​ថ្ងៃទី១៦ ដល់ ៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ គឺ​ធ្លាក់​ចុះ​ចំនួន ២០០រៀល​ក្នុង​មួយ​លីត្រ សម្រាប់​ប្រភេទ​សាំង​ធម្មតា (៣៦៥០រៀល) និង​ធ្លាក់​ចុះ ៣០០រៀល ​សម្រាប់​ប្រភេទ​ប្រេង​ម៉ាស៊ូត (៣៨០០​រៀល)៕


អត្ថបទ៖ លាភ.