ដូណាល់ ត្រាំ៖ ចិន​យល់ព្រម​កាត់​បន្ថយ និង​ដក​ពន្ធ​លើ​រថយន្ត​អាមេរិក

  • 2018-12-03 06:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​នេះ​ថា ប្រទេស​ចិន​បាន​យល់ព្រម​កាត់បន្ថយ​ពន្ធ​លើ​ការ​នាំចូល​រថយន្ត​របស់​អាមេរិក​ហើយ។ ការ​បញ្ជាក់​របស់​លោក ត្រាំ គឺ​ធ្វើឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​លោក និង​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន បាន​ឯកភាព​គ្នា​លើ​ការ​ពន្លត់​ភ្លើង​សង្រ្គាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទាំង​ពីរ។

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក ចាប់ដៃជាមួយ​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន អំឡុង​ជំនួប​នាពេល​កន្លង​មក /រូបភាព៖ Xinhua
ទីផ្សារ​ភាគហ៊ុន​អាស៊ី​ដឹង​ថា ក្រុង​វ៉ាស៊ីតោន និង​ក្រុង​ប៉េកាំង​នឹង​មិន​ដំឡើង​ពន្ធ​ថ្មី​ណាមួយ​ទៀត​ទេ អំឡុង​រយៈពេល ៣​ខែ ខណៈ​ភាគី​ទាំង​ពីរ​កំពុង​រៀបចំ​បញ្ចប់​ខ្លឹមសារ​លម្អិត​បន្ថែម​នៃ​កិច្ចព្រមព្រៀង។

លោក ត្រាំ បាន​បញ្ជាក់​តាមរយៈ Twitter ថា "ប្រទេស​ចិន​បាន​យល់ព្រម​កាត់បន្ថយ និង​ដក​ពន្ធ​លើ​រថយន្ត​ដែល​នាំចូល​ទៅ​ប្រទេស​ចិន​ពី​អាមេរិក ដែល​បច្ចុប្បន្ន កំពុង​ជាប់​ពន្ធ ៤០%”៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;