Modric ទំនង​ជា​កីឡាករ​ដំបូង​ដែល​អាច​បញ្ចប់​កំណត់ត្រា​១០ឆ្នាំ​របស់ Ronaldo-Messi

  • 2018-12-03 08:05:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

ខ្សែបម្រើ Luka Modric របស់​ក្លឹប Real Madrid ទំនងជា​បេក្ខភាព​ដែល​នឹង​ឈ្នះ​ពាន​រង្វាន់ Ballon d'Or នៅ​យប់​នេះ ដោយ​ធ្វើ​ឲ្យ​រូបគេ ក្លាយ​ជា​កីឡាករ​ដំបូង​ដែល​បញ្ចប់​កំណត់ត្រា​ឈ្នះ​ពានរង្វាន់ Ballon d'Or ​ចំនួន ១០​ឆ្នាំ​ជាប់​ៗ​គ្នា ពី​ Cristiano Ronaldo និង Lionel Messi ។

Luka Modric ខ្សែបម្រើឆ្នើមរបស់​ Real Madrid និង​ក្រុមជម្រើសជាតិក្រូអាត

គិត​ពី​ឆ្នាំ​២០០៨ ​មក ពាន​រង្វាន់ Ballon d'Or ត្រូវ​បាន​ឈ្នះ​តែ​កីឡាករ ២​នាក់​គត់ គឺ Ronaldo ៥លើក និង​ Messi ៥​លើក។ Kaka ដែល​ជា​អតីត​កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​ បាន​ឈ្នះ​ចុងក្រោយ កាលពី​ឆ្នាំ​២០០៧​។

ការ​ប្រកាស និង​ប្រគល់​ពានរង្វាន់ Ballon d'Or ជា​ផ្លូវការ នឹង​ត្រូវ​ធ្វើឡើង​នៅ​ម៉ោង ៤ព្រឹក ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ប្រទេស​បារាំង។

អ្នកសារព័ត៌មាន ​ចំនួន ១៨០​នាក់ បាន​ចូលរួម​បោះឆ្នោត​ឲ្យ​បេក្ខភាព​ដែល​នឹង​ក្លាយជា​ម្ចាស់​ពានរង្វាន់​ខាងលើ​របស់​ទស្សនាវដ្ដី France Football ។

សូម​បញ្ជាក់​ថា ​Modric បាន​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​ក្រូអាត ​បាន​ឡើង​ទៅ​កាន់វគ្គ​ផ្តាច់​ព្រ័ត្រ ពាន​រង្វាន់ FIFA World Cup ជាលើកដំបូង កាលពី​ខែ​កក្កដា កន្លងទៅ និង​បាន​រួមចំណែក​ឲ្យ​ Real Madrid ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​រដូវ​កាល ២០១៧-១៨ ផង​ដែរ៕


ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ លាភ.