រដ្ឋសភាកំពុង​សិក្សា​ច្បាប់​ ដើម្បី​ឲ្យ​បុគ្គល​ដែល​ជាប់​បម្រាម​ អាច​ធ្វើ​សកម្មភាព​នយោបាយ​ឡើងវិញ

  • 2018-12-03 08:08:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋសភា​ជាតិ​កម្ពុជា កំពុង​សិក្សា​ពិនិត្យ​បទ​បញ្ញាតិ្ត​ច្បាប់​ផ្សេងៗ ដើម្បី​អនុញ្ញាតិ​ឲ្យ​បុគ្គល​ដែល​ជាប់​បម្រាម​សកម្មភាព​នយោបាយ អាច​ចាប់​ផ្ដើម​សកម្មភាព​នយោបាយ​ខ្លួន​ឡើង​វិញ។ នេះ​បើ​យោង​តាម​ខ្លឹម​សារ​នៃ​សេចក្ដី​ថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្ដីពី​វិធានការ​នានា ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​ និង​លំហ​នយោបាយ ចុះ​ថ្ងៃ​ទី៣ ខែធ្នូ ឆ្នាំ២០១៨ នេះ។

ការ​សិក្សា​ច្បាប់ ​ដើម្បី​អនុញ្ញាតិ​ឲ្យ​បុគ្គល​ដែល​ជាប់​បម្រាម​សកម្មភាព​នយោបាយ អាច​ចាប់​ផ្ដើម​សកម្មភាព​នយោបាយ​ខ្លួន​ឡើង​វិញ​នេះ គឺ​ជា​វិធានការ​មួយ ក្នុង​ចំណោម​វិធានការ ចំនួន ៥ ដែល​ចេញផ្សាយ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​ខាងលើ ​​ក្នុង​គោលបំណង​ រក្សា​ការពារ​សមិទ្ធផលរបស់​រាជរដ្ឋាភិបាល និង​ដើម្បី​ធ្វើ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​នូវ​បរិយាកាស​នយោបាយ លំហ​ប្រជាធិបតេយ្យ ការ​អនុវត្តនូវ​សិទ្ធិ​សេរីភាព​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​គ្រប់រូប ក្នុង​ស្មារតី​បង្រួបបង្រួមជាតិ។

សូមបញ្ជាក់ថា បច្ចុប្បន្ន មាន​អតីត​មន្រ្ដីជាន់​ខ្ពស់​នៃ​អតីត​គណបក្ស​សង្រ្គោះជាតិ ចំនួន ១១៨នាក់ កំពុង​ជាប់​បម្រាម​ធ្វើ​នយោបាយ​រយៈពេល ៥ឆ្នាំ ក្រោយ​ការ​សម្រេច​របស់​​តុលាការ​កំពូល កាលពីខែវិច្ឆិកា​ឆ្នាំមុន។

ខ្លឹមសារ​ទាំងស្រុង​នៃ​សេចក្ដី​ថ្លែងការណ៍រ​បស់​រាជរដ្ឋាភិបាល ដែលចេញផ្សាយ​ដោយ​ក្រសួង​ការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ ដូចខាងក្រោម៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;