UEFA សម្រេច​​បង្កើត​ពាន​កម្រិត​ទី៣ បន្ទាប់ពី Champions League និង Europa League

  • 2018-12-03 08:33:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

នៅ​ថ្ងៃទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អឺរ៉ុប (UEFA) បានសម្រេច​បង្កើត​ពានរង្វាន់កម្រិតទី៣ ដែលមានឈ្មោះថា "UEFA Europa League 2” ឬ "UEL2” ។ ការសម្រេចនេះមានន័យថា ​ក្រុម​ចំនួន ៣២ នឹងធ្វើការប្រកួតប្រជែង ចាប់ពីឆ្នាំ​២០២១តទៅ។

UEFA Europa League 2 នឹង​មាន​ចំនួន ៨​ពូល ដែល​ពូល​នីមួយៗ​មាន ៤ក្រុម។ ​ក្រុម​ដែល​ឈ្នះជើងឯក​ នឹង​ទទួលបានកៅអីពានរង្វាន់ UEFA Europa league ដោយស្វ័យប្រវត្តិ។

ពានរង្វាន់ UEFA Champions League ជាពានរង្វាន់កម្រិតទី១ ហើយ UEFA Europa League ជាពានរង្វាន់​កម្រិត​ទី២៕


ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.