ក្មេង​អាយុ​៧ឆ្នាំ​ម្នាក់​ រក​ចំណូល​បាន​២២​លាន​​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ​ពី YouTube

  • 2018-12-04 02:30:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារា Ryan ដែល​មាន​វ័យ​ទើបតែ​៧​ឆ្នាំ​កើត​នៅអាមេរិក​​ បាន​ជាប់​ក្នុង​បញ្ជី​តារា YouTube ដែល​រកចំណូល​បាន​ច្រើន​ជាង​គេ​ ដោយ​គ្រាន់​តែ​ថត​វីដេអូ​លេង​ប្រដាប់ប្រដា​ក្មេង​លេង​ប៉ុណ្ណោះ​។ តាម​បញ្ជី​របស់ Forbes បាន​ឲ្យដឹង​ថា កុមារា​នេះ​រក​ចំណូល​បាន​ ២២លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ​។

Ryan ដែល​មាន​អ្នក Subscribe លើ YouTube ជាង​១៧​លាន​នាក់ បាន​ប្រាប់​សារព័ត៌មាន NBC ថា ខ្លួន​ចង់​ក្លាយ​ជា​អ្នក​ផលិត​ហ្គេម​នៅ​ពេល​អនាគត។ ចាប់​តាំង​ពី Channel លើ YouTube របស់​គេ​បង្កើត​ក្នុង​ខែ​មីនា ឆ្នាំ​២០១៥​មក មាន​អ្នក​ចូល​មើល​វីដេអូ ជិត ២៦​ពាន់​លាន​ដង។ វីដេអូ​ភាគ​ច្រើន ទទួល​បាន​ចំណូល​ពី​ការ​ផ្សព្វផ្សាយ (Ads) របស់​ YouTube ចំណែក​ចំណូល​ប្រហែល​ ១លាន​ដុល្លារ​ បាន​ពី​អ្នក​ឧបត្ថម្ភ (Sponsor)​។

យោង​តាម​វេបសាយ Business Insider កាល​ពី​ឆ្នាំ​២០១៧ Ryan ស្ថិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ទី៨ ជា​អ្នក​ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​លើ YouTube ​៕


ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.