ភ្នំពេញក្រោន​ កំពុង​ចរចា​ជា​មួយ​កីឡាករ នៅ​លីគ​ថៃ

  • 2018-12-04 04:37:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្រុម​វ័យ​ក្មេង​ កែវ សុខង៉ន បាន​បង្ហើប​ថា​ ​​ក្លឹប​បាល់​ទាត់​ ភ្នំពេញ​ក្រោន កំពុង​ចរចា​​ទិញ​កីឡាករ​បរទេស​ ដែល​កំពុង​លេង​នៅ​ថៃ​ប្រហែល​ ២ ឬ ៣​នាក់​​ ហើយ​ដំណើរ​ការ​ចរចា​​នេះ ​អាច​សម្រេច​នា​ពាក់​កណ្ដាល​ខែ​ធ្នូ​នេះ ឬ​​ខែ​មករា​ ​ឆ្នាំ​ ២០១៩​ ខាង​មុខ។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា កាលពី​ថ្ងៃ​ទី​៣ធ្នូ។

កែវ សុខង៉ន អ្នក​ចាត់​ការ​ក្លឹបភ្នំពេញក្រោន (រូបថត៖ Phnom Penh Crown)

អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ ​​រូប​នេះ​បញ្ជាក់​​ថា កីឡាករ​បរទេស​ ដែល​ក្លឹប​ភ្នំពេញ​ក្រោន ចរចា​​​មាន​​​ស្បែក​ស កូរ៉េ​ ឬ ជប៉ុន​ ឬ​​ កីឡាករ ស្បែក​ខ្មៅ​ ​ដែល​ពួក​​សុទ្ធ​តែ​លេង​នៅ​ថៃ។

សូម​ជម្រាប​ថា ក្លឹប​ភ្នំពេញ​ក្រោន កំពុង​ធ្វើការ​ពង្រឹង​ក្រុម​ បន្ទាប់ពី​បាន​បញ្ចប់​រដូវ​កាល​២០១៨ ​នៅ​ចំណាត់​ថ្នាក់ទី៥។ កាលពី​ខែ​តុលា ​ក្លឹប​បាន​តែងតាំង​លោក Leonardo Vitorino ជា​គ្រូបង្វឹក​ថ្មី ដែល​ធ្លាប់​មាន​បទ​ពិសោធ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ព្រមទាំង​ធ្លាប់​ដឹកនាំ​ក្លឹប​នៅ​ប្រទេស​ថៃ និង​ឡាវ ផង​ដែរ​៕


អត្ថបទ៖ លាភ.