ទំនាក់ទំនងរវាងវត្ត​ស្វាយ​អណ្ដែត និង​ល្ខោនខោល (វីដេអូ)

  • 2018-12-04 06:44:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 16

ចន្លោះមិនឃើញ

ល្ខោន​ខោល "វត្ត​ស្វាយអណ្ដែត" ត្រូវ​បាន​អង្គការ UNESCO ដាក់​ក្នុង​បញ្ជី​បញ្ជី​សម្បត្តិ​វប្បធម៌​ដែល​ត្រូវ​ការពារ និងអភិរក្ស​បន្ទាន់ (Urgent Safeguarding List) នៅ​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា ២០១៨​ កន្លងទៅ។

ព្រះចៅអធិការវត្តស្វាយអណ្ដែត ព្រះនាម ជា ប៊ុនធៀន បាន​មាន​សង្ឃដីកា ដើមកំណើតនៃល្ខោនខោលវត្តស្វាយអណ្ដែត មានជាច្រើនតំណ ហើយប្រជាជនចំណុះជើងវត្ត​ស្វាយ​អណ្ដែត​មាន​ប្រពៃណី​យ៉ាង​ខ្ជាប់ខ្ជួន​លើ​ការសម្ដែង​ល្ខោនខោល​ថ្វាយ​ដល់​បារមី​ស័ក្ដិសិទ្ធិ​នានា​ជារៀងរាល់ឆ្នាំ ក្រោយបុណ្យចូលឆ្នាំខ្មែរ​១សប្ដាហ៍។ ព្រះតេជគុណ បាន​បន្ត​ថា ការដែល ល្ខោនខោល ជាប់គ្នានឹងវត្តស្វាយ​អណ្ដែត​នោះ ព្រោះតែ​វត្ត​ជាអ្នក​ប្រមូល​ផ្តុះ និងផ្គត់ផ្គង​ថែរក្សាវប្បធម៌ ការសម្ដែងល្ខោនខោល​តាំងពីច្រើនតំណមក។

ព្រះចៅអធិការវត្តស្វាយអណ្ដែត ព្រះនាម ជា ប៊ុនធៀន

ចំណែក​លោកគ្រូបង្ហាត់ ប៉ូច ផៃ ដែលគ្រប់គ្រងរោងល្ខោន​ខោល​វត្តស្វាយអណ្ដែត បាន​ឲ្យដឹង​ដែរថា ការ​បន្ត​វេន​នៃ​ល្ខោន​ខោល​វត្ត​ស្វាយ​អណ្ដែត​ ក៏​ជា​ហេតុ​ផល​យ៉ាង​សំខាន់​ក្នុង​រក្សា​ល្ខោន​ខោល​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ​ដោយ​ការ​បង្ហាត់​ត​ពី​ជីតា​ដល់​កូន​ដល់​ចៅ ​និង​ផ្ដល់​ចំណេះ​នៃ​សិល្បៈ​ដ៏​មាន​តម្លៃ​មួយ​នេះ​ទៅ​គ្រប់​ប្រជាជន​ខ្មែរ​ណា​ដែល​ចង់​ក្លាយ​ខ្លួន​ជា​​នាដកា​សម្ដែង​ល្ខោន​ខោល។

លោកគ្រូបង្ហាត់ ប៉ូច ផៃ អ្នកគ្រប់គ្រងរោងល្ខោន​ខោល​វត្តស្វាយអណ្ដែត

ចង់ដឹងច្បាស់​បន្ថែម​ សូមទស្សនា​បទយកការណ៍ស្ដីពីប្រវត្តិ និង​ទំនាក់ទំនង រវាង វត្ត​ស្វាយ​អណ្ដែត និង​ល្ខោនខោល ដែល​ផលិត​ដោយ​ក្រុមការងារ "Sabay News Entertainment" ដូចខាងក្រោម៖

រោងល្ខោនខោល វត្តស្វាយអណ្ដែត
វត្តស្វាយអណ្ដែត
វត្តស្វាយអណ្ដែត មើលពីខាងមុខ

ប្រភព៖ Sabay News អត្ថបទ៖ Sunny