អ្នក​ជំនាញ​​ ចាប់​បាន​ក្រពើស៊ី​មនុស្ស​ នៅ​ហ្វីលីពីន

  • 2018-12-04 06:50:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រពើ​ប្រវែង​ជាង ៤​ម៉ែត្រ​កន្លះ ចំនួន​១​ក្បាល ត្រូវ​បាន​គេ​ដាក់អន្ទាក់​ចាប់​កាល​ពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ​២០១៨ បន្ទាប់ពី​អ្នក​នេសាទ​ម្នាក់ អាច​ត្រូវ​បាន​ក្រពើ​នេះ ស៊ី​កាល​ពី​សប្ដាហ៍​មុន នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​។

ក្រពើ​ប្រវែង​ជាង ៤​ម៉ែត្រ​កន្លះ ចំនួន​១​ក្បាល ត្រូវ​បាន​គេ​ដាក់អន្ទាក់​ចាប់​កាល​ពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ​២០១៨ នៅហ្វីលីពីន
ក្រពើ​ដែល​មាន​ទម្ងន់​ជិត ៥០០គីឡូក្រាម​នេះ ត្រូវ​បាន​សង្ស័យ​ថា បាន​ស៊ី​អ្នក​នេសាទ​ឈ្មោះ Cornelio Bonite អាយុ ៣៣​ឆ្នាំ កាល​ពី​ថ្ងៃ​អង្គារ សប្ដាហ៍​កន្លង​ទៅ។ សព​របស់​ជនរងគ្រោះ ត្រូវ​បាន​ប្រទះ​ឃើញ នៅ​មាត់​ទន្លេ​ក្នុង​ខេត្ត​ Palawan ប្រទេស​ហ្វីលីពីន។ សព​ បាន​ដាច់​បាត់ ដៃ​ខាង​ស្ដាំ និង​ជើង​ខាង​ឆ្វេង​។

អ្នកនាំពាក្យ​ក្រុម​ប្រឹក្សា​ខេត្ត​ទទួល​បន្ទុក​អភិវឌ្ឍ​បុគ្គល Jovic Fabello បាន​ឲ្យដឹង​ថា ក្រពើ​ទឹក​ប្រៃ​នេះ ត្រូវ​បាន​ក្រុម​ជំនាញ​មកពី​មជ្ឈមណ្ឌល​ជម្រក និង​ជួយ​សង្គ្រោះ​សត្វព្រៃ Palawan ដាក់​អន្ទាក់​ចាប់​បាន​ ក្នុង​ទន្លេ​នៅ​តំបន់​ខាងលើ។

អ្នកនាំពាក្យ​នេះ​បន្ត​ថា ក្រពើនោះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ក្រុង Puerto Princesa ដើម្បី​ឲ្យ​អ្នក​ជំនាញ ធ្វើការ​ពិនិត្យ​ក្រពះ​របស់​វា ថា​តើ​វា​បាន​ស៊ី​អ្វីខ្លះ ថ្មីៗ​កន្លង​ទៅ​៕

រូបថត៖ Viral Press

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;