Honda៖ ក្រុម​ជម្រើស​ជាតិ ជា​ក្ដី​សង្ឃឹម​របស់​ពលរដ្ឋ​ខ្មែរ​ ១៦លាន​នាក់

  • 2018-12-04 08:02:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 27

ចន្លោះមិនឃើញ

អ្នកចាត់ការ​ទូទៅ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា លោក Keisuke Honda បាន​លើកឡើង​ថា កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ទាំង ២៣​នាក់ គឺ​ជា​ក្ដី​សង្ឃឹម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ ការ​លើកឡើង​ដូច្នេះ ត្រូវ​បាន​អតីត​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន​រូប​នេះ បង្ហោះ​ជា​សារ អម​ជា​មួយ​វីដេអូ​មួយ នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម កាលពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៨​។

លោក Keisuke Honda ដឹកនាំក្រុមកម្ពុជា ប្រកួតទល់នឹង​ក្រុមឡាវ នាពេលកន្លងទៅ

Honda បាន​ឲ្យ​ដឹង​ដូច្នេះ​ថា៖ «ពួក​គេ គឺ​ជា​កីឡាករ​ជម្រើស​ជាតិ ចំនួន​២៣​នាក់​ ដែល​ត្រូវ​បាន​ជ្រើសរើស​ចេញ​ពី​ចំណោម​មនុស្ស ១៦​លាន​នាក់។ ពួកគេ គឺ​ជា​ក្ដី​សង្ឃឹម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​នេះ​ជា​មូលហេតុ​ធ្វើឲ្យ​ពួកគេ​ជួប​នូវ​បញ្ហា​ប្រឈម​ដែល​មិន​អាច​ជៀស​ផុត​ឡើយ​។ ពួកគេ​ កំពុង​ខិតខំ​ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ​។ ក៏ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ពួកគេ​នៅ​អាច​ធ្វើ​បាន​ល្អ​ជាង​នេះ​ទៀត​​»​។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់ Honda គឺ​បន្ទាប់ពី​កម្ពុជា បាន​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល ពាន​រង្វាន់ AFF Suzuki Cup 2018 ដោយ​មាន ៣​ពិន្ទុ​ក្នុង​ដៃ ក្នុង​ ៤ប្រកួត​។ ក្នុង​នោះ កម្ពុជា បាន​ប្រកួត​ឈ្នះ​ក្រុម​ឡាវ តែ​ចាញ់ ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង​វៀតណាម​៕


អត្ថបទ៖ លាភ.