អាមេរិក ទុកពេល ៦០​ថ្ងៃ ឲ្យ​រុស្ស៊ី​អនុវត្ត​តាម​សន្ធិសញ្ញា​នុយក្លេអ៊ែរ

  • 2018-12-05 02:46:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាមេរិក កាលពី​ថ្ងៃ​ទី៤ ខែ​ធ្នូ ២០១៨ ម្សិលមិញ បាន​ព្រមាន​ប្រទេស​រុស្ស៊ី​ថា អាមេរិក​នឹង​ដក​ខ្លួន​ចេញ​ពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​មធ្យម ប្រសិន​បើ​រុស្ស៊ី​មិន​រំសាយ​មីស៊ីល ដែល​ក្រុង​វ៉ាស៊ីនតោន​ថា ការ​រំលោភ​កិច្ចព្រមព្រៀង​នេះ គឺ​នៅ​ក្នុង​រយៈពេល ៦០​ថ្ងៃ​ទៀត។

លោក Mike Pompeo រដ្ឋមន្រ្តី​ការបទេស​អាមេរិក/ រូបភាព៖ AFP
លោក Mike Pompeo រដ្ឋមន្រ្តី​ការបទេស​អាមេរិក បាន​ថ្លែង​ថា ក្រុង​វ៉ាស៊ីនតោន​នឹង​មិន​គោរព​សន្ធិសញ្ញា​នុយក្លេអ៊រ​រយៈ​ចម្ងាយ​មធ្យម ឆ្នាំ​១៩៨៧ ទៀត​ទេ រហូត​ទាល់តែ​ក្រុង​មូស្គូ​ទម្លាក់​ចោល​ប្រព័ន្ធ​ការពារ​ថ្មី ដែល​បាន​គំរាមកំហែង​ដល់​ការ​ផ្ទុះឡើង​នៃ​ការ​ប្រកួតប្រជែង​អាវុធ។ ការ​លើកឡើង​របស់​លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ដូច្នេះ គឺ​ក្រោយ​លោក​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​របស់​អង្គការ​ណាតូ។

ចំណែក​ខាង​អង្គការ​ណាតូ​វិញ​បញ្ជាក់​ថា បច្ចុប្បន្ន វា​អាស្រ័យ​លើ​ប្រទេស​រុស្ស៊ី ដើម្បី​រក្សា​សន្ធិសញ្ញា​នេះ ដែល​ត្រូវ​បាន​មើលឃើញ​ជា​ផ្នែក​សំខាន់​មួយ​នៃ​ស្ថាបត្យកម្ម​គ្រប់គ្រង​អាវុធ​សាកល។

អាមេរិក និង​អង្គការ​ណាតូ​បាន​បញ្ជាក់​ថា ប្រព័ន្ធ​មីស៊ីល​រុស្ស៊ី 9M729 បាន​រំលោភ​លើ​សន្ធិសញ្ញា​មីស៊ីល​រយៈចម្ងាយ​មធ្យម ដែល​ហាម​មិន​ឲ្យ​មាន​មីស៊ីល​ដែល​បាញ់​ចេញ​ពី​ផ្ទៃដី ក្នុង​រយៈ​ចម្ងាយ​ពី ៥០០ ទៅ ៥៥០០​គីឡូម៉ែត្រ។

ចំណែក​មីស៊ីល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​ភ្ជាប់​នៅ​លើ​នាវា​រុស្ស៊ី​វិញ អាច​ចល័ត និង​ពិបាក​ក្នុង​ចាប់សញ្ញាណ ហើយ​អាច​វាយ​ប្រហារ​ទីក្រុង​ក្នុង​ទ្វីបអឺរ៉ុប ក្នុង​រយៈពេល​ឆាប់ ឬ​គ្មាន​ការ​ប្រកាស​អាសន្ន​ទាន់ពេល។ នេះ​បើតាម​អង្គការ​ណាតូ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;