រឿងដ៏គួរឲ្យចាប់អារម្មណ៍ ១១យ៉ាង នៃប្រទេសឡាវ ដែលអ្នកគួរដឹង
- 2018-12-05 03:01:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងដ៏គួរឲ្យចាប់អារម្មណ៍ ១១យ៉ាង នៃប្រទេសឡាវ ដែលអ្នកគួរដឹង
ចន្លោះមិនឃើញ
១. ឡាវ ជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ ដែលគ្មានសមុទ្រ។
២. ឡាវ ជាប្រទេសដែលមានការទទួលទានបាយដំណើបច្រើនបំផុតក្នុងពិភពលោក។
៣. ភាសាឡាវ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងភាសាថៃ ហើយអាចនិយាយយល់គ្នាបាន។
៤. ឡាវ ជាប្រទេសដែលទទួលរងការទម្លាក់គ្រាប់បែកច្រើនបំផុតក្នុងពិភពលោក ប្រមាណជាង ២ពាន់លានតោន ដែលទម្លាក់ដោយអាមេរិក ក្នុងអំឡុងសង្គ្រាមវៀតណាម។ ក្នុងនោះ ៣០% ជាគ្រាប់បែកមិនទាន់ផ្ទុះ។
៥. ឡាវ គឺជាអ្នកប្រើប្រាស់ថាមពលព្រះអាទិត្យដ៏ធំបំផុតលំដាបទី២ បន្ទាប់ពីប្រទេស Luxemborg។
៦. ឡាវ ជាប្រទេសទី៣ នៃអ្នកផលិតអាភៀនដ៏ធំបំផុតក្នុងពិភពលោក។
៧. ឡាវ មានទឹកធ្លាក់ដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍ គឺទឹកធ្លាក់ខនប៉ាក់ផេង (Khone Papeng)។
៨. ឡាវ ស្ថិតក្នុងចំណោមប្រទេសកុម្មុយនីស្តទាំង៥ ក្នុងលោក ដែលមានដូចជា វៀតណាម កូរ៉េខាងជើង ចិន និងគុយបា។
៩. ផលិតផលកសិកម្មសម្រាប់នាំចេញដ៏ធំបំផុតរបស់ឡាវ គឺ កាហ្វេ។
១០. បុណ្យចូលឆ្នាំថ្មីរបស់ឡាវ មានរយៈពេល ៣ថ្ងៃ គឺថ្ងៃទី ១៣ ដល់ ១៥ មេសា ដែលដូចទៅនឹងប្រទេសកម្ពុជា និងថៃផងដែរ។
១១. វៀងចន្ទន៍ ជារដ្ឋធានី និងជាទីក្រុងសេដ្ឋកិច្ចរបស់ឡាវ ចំណែក លួងព្រះបាង ជាទីក្រុងវប្បធម៌៕
អត្ថបទទាក់ទង៖ រឿងដ៏ភ្ញាក់ផ្អើលទាំង ១៥ ដែលអ្នកមិនដឹងពីកូរ៉េខាងជើង