លោក សុខ ឥសាន សោកស្ដាយ​ដែល​អ្នកខ្លះ​ថា ​សេចក្ដី​ថ្លែងការណ៍​រដ្ឋាភិបាល​ រង​គំនាប​អន្តរជាតិ​

  • 2018-12-05 04:17:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​ បាន​ថ្លែង​ថា ​វា​ជា​រឿង​គួរ​ឲ្យ​សោក​ស្តាយ​ ដែល​មាន​ជន​មួយ​ចំនួន​ បាន​ឆ្លៀត​យក​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​រាជ​រដ្ឋាភិបាល​​ទៅ​និយាយ​មួលបង្កាច់​ថា ដោយសារ​រង​ការគាបសង្កត់​ពី​អន្តរជាតិ​ ឬ​​រង​ការ​ផ្តាច់​ការ​អនុគ្រោះ​ពន្ធ​នាំចូល​ទំនិញ​ពី​កម្ពុជា EBA និង​ថា ការ​ចេញ​សេចក្តី​ថ្លែងការណ៍ គ្រាន់តែ​ល្បិច​ពន្យារពេល​ជាដើម​នោះ​។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​ ថ្លែងប្រាប់អ្នកសារព័ត៌មាន នាពេលកន្លងទៅ
ក្រសួង​ការបរទេស​ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល ស្ដីពី​វិធានការ​នានា ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ និង​លំហរ​នយោបាយ កាលពី​ថ្ងៃទី​៣ធ្នូ។ ក្នុង​នោះ ​រាជរដ្ឋាភិបាល​មាន​បំណង​សម្រួល​ស្ថានការណ៍​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ សង្គម​ស៊ីវិល ដែល​បាន​បិទ នា​ពេល​កន្លង​មក អាច​បើក​ដំណើរការ​ឡើងវិញ បញ្ចប់​រឿង​ក្ដីក្ដាំ​នៅ​តុលាការ របស់​មេដឹកនាំ​សហជីព និង​ពិភាក្សា​ផ្លូវច្បាប់ ដើម្បីឲ្យ​អ្នកនយោបាយ ដែល​ត្រូវ​បាន​បិទ​សិទ្ធិ​នយោបាយ ទាំង​១១៨​រូប អាច​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។

​លោក ​សុខ ឥសាន និយាយ​ថា រដ្ឋាភិបាល​កម្ពុជា មាន​តួនាទី​គ្រប់គ្រង និង​ដឹកនាំ​ប្រទេស​កម្ពុជា​ក្នុងនាម​ប្រជាជន​កម្ពុជា ដោយ​អនុវត្ត​ត្រឹមត្រូវ​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​នីតិរដ្ឋ ដើម្បី​ធានា​សន្តិភាព ស្ថិរភាព​នយោបាយ​សុខ​សុវត្ថិភាព​និង​យុត្តិធម៌​សង្គម​ជូន​ប្រជាជន​កម្ពុជា​ពង្រឹង​សាមគ្គី​ឯកភាព​ក្នុង ការ​កសាង ​និង​អភិ​វឌ្ឈ​ប្រទេស ឆ្ពោះ​ទៅ​រក​ការ​រីកចម្រើន​សម្បូរ​រុងរឿង​៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;