អដ្ឋិធាតុ​លោក Beat Richner ​ត្រូវ​បាន​ដង្ហែ​ទៅ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ខេត្ត​សៀមរាប​ហើយ

  • 2018-12-05 04:46:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ អដ្ឋិធាតុ​លោក Beat Richner ​នាយក​ស្ថាបនិក​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា ​ត្រូវ​បាន​ធ្វើ​ពិធី​ដង្ហែ​​យក​ទៅ​តម្កល់​ទុក​នៅ​ចេតិយ ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្ត​សៀមរាប​ហើយ​។

ការដង្ហែអដ្ឋិធាតុ​លោក Beat Richner ទៅកាន់​មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្ត​សៀមរាប​ នៅព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨​
អដ្ឋិធាតុ​លោក Beat Richner​ ត្រូវ​បញ្ជូន​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ នា​ថ្ងៃ​ទី​៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​។ ពិធី​​ដង្ហែ​ បាន​ឆ្លងកាត់​តាម​ផ្លូវ​ជាតិ​លេខ​៦​ បន្ត​មកដល់​ស្តុ​ប​សណ្ឋាគារ​សុខា​អង្គ​រ បត់​តាម​ផ្លូវ​ស៊ី​វុត្ថា​ ឆ្ពោះ​ទៅ​កាន់​ផ្សារ​ចាស់ ​តាម​រង្វង់​មូល​នាគ​បាញ់​ទឹក​ រួច​បន្ត​ឆ្លងកាត់​ស្ពាន​វត្ត​ដំណាក់​បត់​ស្របតាម​ផ្លូវ​បណ្ដោយ​ស្ទឹង​សៀមរាប​ មកកាន់​ស្ពាន​ព្រះរាជដំណាក់​ និង​បន្ត​តាម​ផ្លូវ​ហ្សា​ដឺ​ហ្គោល​ ឆ្ពោះ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្ត​សៀមរាប​។

លោក​វេជ្ជបណ្ឌិត Beat Richner បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ​ ៧១​ឆ្នាំ នៅ​ប្រទេស​ស្វីស ដែល​ជា​ប្រទេស​កំណើត​របស់​លោក បន្ទាប់​ពី​លោក​​បាន​ធ្លាក់​ខ្លួន​ ឈឺ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ៕

ទិដ្ឋភាពពិធី​គោរពវិញ្ញាណក្ខន្ធសព​លោក Beat Richner នាព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨​ នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ខេត្ត​សៀមរាប​៖​

ចេតិយលោក Beat Richner នៅមន្ទីរពេទ្យ​គន្ធបុប្ផា ខេត្ត​សៀមរាប​៖

ប្រភព៖ Sabay News អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

អត្ថបទថ្មី
;