កម្ពុជា-ម៉ាឡេស៊ី ចុះ MoU លើក​កម្ពស់​សិទ្ធិ​សុខុមាលភាព និង​កិច្ច​គាំពារ​ដល់​ពលករ​កម្ពុជា

  • 2018-12-05 06:25:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

សមាគម​ទី​ភ្នាក់ងារ​ហត្ថ​ពលកម្ម​កម្ពុជា (MAC) សមាគម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា (ACRA) បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​ការ​សហការ​ការពារ​ពលករ​កម្ពុជា ដែល​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ជាមួយ សមាគម​ម៉ាឡេស៊ី​នៃ​ទីភ្នាក់ងារ​ស្រ្តី​ជំនួយការ​មេផ្ទះ (PAPA) សមាគម​ជាតិ​ធនធន​មនុស្ស​ម៉ាឡេស៊ី (PUSMA) និង សមាគម​ជាតិ​ម៉ាឡេស៊ី​ទីភ្នាក់ងារ​ការងារ (PIKAP)។

ពិធី​ចុះ​អនុស្សរណៈ​យោគយល់​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​លោក​ អ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ទីស្តីការ​ក្រសួង​ការងារ នា​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៨​។

ពិធីចុះ MoU ស្តីពី​ការ​សហការ​ការពារ​ពលករ​កម្ពុជា ដែល​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ក្រោមអធីបតីភាពលោក អ៊ិត សំហេង រដ្ឋ​មន្រ្តី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ទីស្តីការ​ក្រសួង​ការងារ នា​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៨​ (រូប៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ)

គោលបំណង​នៃ​អនុស្សរណៈ​យោគយល់​គ្នា​នេះ សំដៅ​បង្កើត​កិច្ច​សហ​ប្រតិបត្តិការ រវាង​សមាគម​ទាំង​ប្រាំ ដើម្បី​ចូលរួម​លើក​កម្ពស់​សិទ្ធិ សុខុមាលភាព និង​ការ​ការពារ​ពលករ​ទេសន្តប្រទេសន៍​កម្ពុជា​ដែល​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី។ បន្ថែម​ពី​នេះ​ទៀត អនុស្សរណៈ​យោគយល់​គ្នា​នេះ​ ក៍​ជា​យន្តការ​ថ្មី​មួយ នៅ​ក្នុង​ការ​ធ្វើ​សកម្មភាព​បង្កើន​អត្ថប្រយោជន៍​ជូន​ពលករ​ទេសន្ត​ប្រវេសន៍​កម្ពុជា។

បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ផ្អាក​ការ​ជ្រើសរើស និង​បញ្ជូន​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​បរទេស​រួច​មក រាជ​រដ្ឋាភិបាល​កម្ពុជា បាន​រៀបចំ​យន្តការ និង​បទដ្ឋាន​គតិ​យុត្តិ​ជាច្រើន​សម្រាប់​ការពារ គ្រប់គ្រង និង​លើកកម្ពស់​សិទ្ធិ​ដល់​ពលករ​ខ្មែរ​ទាំងអស់​ដែល​កំពុង​ស្នាក់នៅ និង​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី។រាជរដ្ឋាភិបាល បាន​បើក​ដំណើរការ​ឡើងវិញ​នៃ​ការ​ជ្រើសរើស និង​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី។​

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​ទីភ្នាក់ងារ​ជ្រើសរើស​ឯកជន​កម្ពុជា​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ពី​ក្រសួង​មាន​ចំនួន ១០៣ ឲ្យ​ធ្វើការ​ជ្រើសរើស បណ្តុះបណ្តាល បញ្ជូន និង​គ្រប់គ្រង​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​បរទេស។ ក្នុងនោះ ប្រទេស​ម៉ាឡេស៊ី មាន​ចំនួន ៦៩ ក្រុមហ៊ុន (គិត​ត្រឹម ខែ​តុលា ឆ្នាំ​២០១៨)​៕

អត្ថបទ៖ លាភ.

អត្ថបទពេញនិយម