សមាជិកថ្មី ២នាក់​របស់​ភ្នំពេញក្រោន និយាយពី​ក្ដីស្រមៃ​របស់​ខ្លួន​

  • 2018-12-05 08:47:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ក្លឹបបាល់ទាត់ភ្នំពេញក្រោន បាន​បង្ហាញកីឡាករចំណូលថ្មីចំនួនពីររូប ដែលបានចុះកុងត្រាថ្មីនាថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៨នេះ​។ កីឡាករសញ្ជាតិប្រេស៊ីលទាំងពីរូបនេះ មានដូចជា អ្នកចាំទីវ័យ ២២ឆ្នាំ Leonardo Oliveira Tavares និងខ្សែបម្រើវ័យ ២៤ឆ្នាំ Paulo Victor Soares ។

ជុំវិញការមកដល់នេះ អ្នកចាំទី​ Leonardo Oliveira Tavares បាន​និយាយក្នុង​សន្និសីទសារព័ត៌មាន​របស់​ភ្នំពេញក្រោន​នៅ​រសៀល​ថ្ងៃទី​៥ធ្នូ​នេះ​ថា ខ្លួនសប្បាយ​រីករាយ​ដែល​បាន​ចូលរួម​ជាមួយក្លឹប​ភ្នំពេញក្រោន។ ការ​មកលេង​នៅ​តំបន់អាស៊ី គឺជាក្ដីស្រមៃរបស់គេ ហើយការមកលេងនៅភ្នំពេញក្រោននៅពេលនេះ គឺជាការសម្រេច​ក្ដីស្រមៃរបស់ខ្លួន។

ចំណែក​កីឡាករ Paulo Victor Soares បាន​និយាយ​ថា ការមកចូលរួមពេលនេះ គឺដោយសារក្លឹបភ្នំពេញក្រោន ជាក្លឹបធំមួយនៅកម្ពុជា។ ជាងនេះទៅទៀត ខ្លួនចង់ជួយក្រោន ឲ្យក្លាយជាជើងឯក​លីគកំពូលកម្ពុជា៕

អ្នកចាំទីវ័យ ២២ឆ្នាំ Leonardo Oliveira Tavares និងខ្សែបម្រើវ័យ ២៤ឆ្នាំ Paulo Victor Soares (រូប៖ ភ្នំពេញក្រោន)

អត្ថបទ៖ លាភ.