ពូទីន គំរាម​អភិវឌ្ឍ​មីស៊ីល​នុយក្លេអ៊ែរ ដែល​ត្រូវ​បាន​ហាម​ក្នុង​សន្ធិសញ្ញា អាមេរិក-​រុស្ស៊ី

  • 2018-12-06 01:26:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី កាលពី​ថ្ងៃ​ទី៥ ខែ​ធ្នូ ឆ្នាំ​២០១៨ ម្សិលមិញ បាន​គំរាម​អភិវឌ្ឍ​មីស៊ីល​នុយក្លេអ៊ែរ ដែល​ត្រូវ​បាន​ហាម​ក្នុង​សន្ធិសញ្ញា​នុយក្លេអ៊េរ​រយៈ​ចម្ងាយ​មធ្យម​ជាមួយ​អាមេរិក។ ការ​ប្រកាស​គំរាម​អភិវឌ្ឍ​មីស៊ីល​នុយក្លេអ៊ែរ​នេះ គឺ​ក្រោយ​ក្រុង​វ៉ាស៊ីនតោន​បាន​ទុក​ពេល ៦០​ថ្ងៃ ឲ្យ​រុស្ស៊ី​អនុវត្ត​តាម​សន្ធិសញ្ញា​នុយក្លេអ៊ែរ​រវាង​ប្រទេស​ទាំង​ពីរ។

លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី

នេះ​គឺ​ជា​ការ​ទាត់ចោល​សេចក្តីថ្លែងការ​របស់​លោក Mike Pompeo រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក ដោយ​លោក ពូទីន។ លោក ពូទីន ឆ្លើយតប​វិញ​ថា ក្រុង​វ៉ាស៊ីនតោន​បាន​សម្រេច​ដក​ខ្លួន​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​រយៈចម្ងាយ​មធ្យម​នេះ​រួចទៅ​ហើយ។

លោក ពូទីន ថា ប្រទេស​រាប់​សិប​បាន​កំពុង​ផលិត​មីស៊ីល​រយៈចម្ងាយ​មធ្យម ដែល​ត្រូវ​បាន​ហាម​ដោយ​សន្ធិសញ្ញា​មីស៊ីល​រយៈចម្ងាយ​ធម្យម។ បច្ចុប្បន្ន ដៃគូ​អាមេរិក​នានា​ជឿជាក់​ថា ស្ថានភាព​បាន​ប្រែប្រួល​យ៉ាងខ្លាំង ដែល​សូម្បី​អាមេរិក​ក៏​គួរ​មាន​មីស៊ីល​នុយក្លេអ៊ែរ​យៈចម្ងាយ​មធ្យម​ផង​ដែរ។

លោក ពូទីន បន្ត​ថា "អ្វីនឹង​ជា​ចម្លើយ​របស់​យើង? ជាចម្លើយ​ធម្មតា​មួយ៖ យើង​នឹង​ផលិត​វា​ផង​ដែរ"៕


ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា