ក្រុម​សង្គម​ងងឹត​ចិន ២៣២​នាក់ ត្រូវ​បញ្ជូន​ទៅ​ស្រុក​វិញ នៅ​ព្រឹក​នេះ

  • 2018-12-06 01:51:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ូលិស​ចិន​បាន​យក​យន្តហោះ​ពិសេស​មក​យក​ជនជាតិចិន​ចំនួន ២៣២​នាក់ ក្នុងនោះ​ស្រី​ចំនួន ៣៨នាក់ ពាក់ព័ន្ធ​ករណី​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ VOIP ពី​ប៉ូលិស​អន្តោប្រវេសន៍​កម្ពុជា នៅព្រឹក​ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨។ នេះបើតាម​ការបញ្ជាក់​របស់​លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍។

ប៉ូលិសកម្ពុជា​បាន​បង្ក្រាប​ក្រុមសង្គម​ងងឹត​ចិន​ចំនួន ២៣៥នាក់ ពាក់ព័ន្ធ​ករណី​ជម្រិត​ទារប្រាក់​តាមប្រព័ន្ធ VOIP ទៅ​ប្រទេស​ចិន កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ស្រុក​ត្រាំកក់ និង​ស្រុកបាទី ខេត្តតាកែវ។

ការបង្ក្រាប​នេះ​នៅ ៤ទីតាំង​ផ្សេងគ្នា ក្នុង​នោះ​ទីតាំងទី១៖ ស្ថិតនៅ​ភូមិបុស្សតាផង់ ឃុំ​ត្រពាំងក្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ៦៣នាក់ ស្រី ៧នាក។ ទីតាំង​ទី២៖ ស្ថិតនៅ​ភូមិ​បុស្សតាផង់ ឃុំ​ត្រពាំងក្រញូង ស្រុក​ត្រាំកក់ ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ១២នាក់ (ប្រុស)។ ទីតាំងទី៣៖ ស្ថិតនៅ​ភូមិ​តាំងដូង ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួន​ជនជាតិ​ចិន ចំនួន ៧០នាក់ ស្រី ២៤នាក់។ ទីតាំង​ទី៤៖ ស្ថិតនៅ​ភូមិ​ព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួន​ជនជាតិ​ចិនចំនួន ៩០នាក់ ស្រី ០៥នាក់។ សរុប​ទាំង ០៤ទីតាំង ចំនួន ២៣៥នាក់ ស្រី ៣៦នាក់៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;