យន្តហោះ​កង​ម៉ារីន​អាមេរិក ២​គ្រឿង ធ្លាក់​នៅ​ឆ្នេរ​សមុទ្រ​ជប៉ុន នា​ព្រឹក​នេះ

  • 2018-12-06 02:22:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កង​ម៉ារីន​អាមេរិក ៦​នាក់​បាន​បាត់ខ្លួន បន្ទាប់ពី​យន្តហោះ​កងម៉ារីន ២​គ្រឿង​បាន​ធ្លាក់​នៅ​ឆ្នេរ​សមុទ្រ​ជប៉ុន នៅ​ថ្ងៃ​ទី៦ ខែ​ធ្នូ ២០១៨​នេះ។ យន្តហោះ​ទាំង ២​គ្រឿង​នោះ គឺ​យន្តហោះ​ចម្បាំង F-18 និង​យន្ដហោះ​ផ្ទុក​សាំង C-130 Tanker។

រូបភាព៖ AFP
ឧប្បទ្ទវហេតុ​នេះ​បាន​កើតឡើង​អំឡុងពេល​យន្តហោះ​ទាំង​ពីរ​ធ្វើការ​ចាក់សាំង ខណៈ​កំពុង​ហោះ​ប្រតិបត្តិការ​នៅ​លើ​ឆ្នេរ​សមុទ្រ​ជប៉ុន។

មន្រ្តី​យោធា​អាមេរិក​បញ្ជាក់​ប្រាប់​សារព័ត៌មាន AFP ថា យន្តហោះ​ទាំង​ពីរ​គ្រឿង​នោះ គឺ​ហោះចេញ​ពី​មូលដ្ឋាន​កងទ័ព​អាមេរិក Iwakuni នៅ​ភាគខាងត្បូង​ប្រទេស​ជប៉ុន។

អ្នកនាំពាក្យ​កងកម្លាំង​ស្វ័យការពារ​ជប៉ុន​បាន​បញ្ជាក់​ថា កង​ម៉ារីន​អាមេរិក​ម្នាក់​ត្រូវ​បាន​ជួយសង្រ្គោះ ប៉ុន្ដែ​សមាជិក​ផ្សេង​ទៀត​នៃ​កងម៉ារីន​ពុំទាន់​ត្រូវ​បាន​រកឃើញ​នោះ​ទេ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;