ប្រធានាធិបតីថ្មី​​ម៉ិកស៊ីកូ ប្រកាស​លក់​យន្តហោះ​និង​ឧទ្ធម្ភាគចក្រ​របស់​រដ្ឋ​ជាង ១៣០​គ្រឿង

  • 2018-12-06 02:34:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 17

ចន្លោះមិនឃើញ

លោក​ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ម៉ិកស៊ីកូ​ Andres Manuel Lopez Obrador បាន​ប្រកាស​លក់​យន្តហោះ​ប្រធានាធិបតី ព្រមទាំង​យន្តហោះ​និង​ឧទ្ធម្ភាគចក្រ​ជាង ១៣០គ្រឿង​ទៀត​របស់​រដ្ឋ ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ។

យន្តហោះប្រធានាធិបតីម៉ិកស៊ីកូ

យន្តហោះ​ប្រធានាធិបតី​ម៉ិកស៊ីកូ ប្រភេទ​ប៊ូអ៊ីញ 787-8 ដែល​មាន​តម្លៃ ៣៦៨​លាន​ដុល្លារ ត្រូវ​បាន​កុម៉្មង់​ទិញ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១២ មុន​អាណត្តិ​អតីត​ប្រធានាធិបតី​ម៉ិកស៊ីកូ​លោក Enrique Pena Nieto ។ ក្រោយ​ដឹកនាំ​ប្រទេស​រយៈ​ពេល ៦​ឆ្នាំ លោក Enrique Pena Nieto ត្រូវ​បាន​ចប់អាណត្តិ​កាលពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន​។

លោក ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ម៉ិកស៊ីកូ​ Andres Manuel Lopez Obrador

យន្តហោះ​ប្រធានាធិបតី​ម៉ិកស៊ីកូ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ម៉ិកស៊ីកូ ដាក់​ឲ្យ​ដំណើរការ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦​។

ក្នុង​ការ​ឡើង​ថ្លែង​មួយ​នៅ​ក្រុង Mexico City នា​ចុង​សប្ដាហ៍​កន្លង​ទៅ លោក​ប្រធានាធិបតី​ម៉ិកស៊ីកូ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ជិះ​យន្តហោះ​ដឹក​អ្នកដំណើរ​ធម្មតា​វិញ។ លោក​បន្ត​ថា យន្តហោះ និង​ឧទ្ធម្ភាគចក្រ​ដែល​រដ្ឋបាល​របស់​លោក​លក់ គឺ​បាន​មកពី​អំពើ​ពុករលួយ ដោយ​អ្នកនយោបាយ​ពី​មុន​៕

រូបថត៖ Reuters


ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.