កម្ពុជា នឹង​រៀបចំ​ការ​ប្រកួត​ចម្រាញ់​រក​ស្រូវ​ល្អ​បំផុត នៅ​ដើម​ឆ្នាំ​ក្រោយ​

  • 2018-12-06 03:06:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) នឹងរៀបចំ​ការប្រកួត​ប្រជែងស្រូវល្អបំផុត​ប្រចាំប្រទេសកម្ពុជាលើកទី៣ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៤ ខែមករា ​ឆ្នាំ​២០១៩ ខាងមុខនេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់​ ស.អ.ក ចុះថ្ងៃទី​៥ ខែធ្នូ ​ឆ្នាំ​២០១៨​ បាន​ប្រាប់​ដល់​សមាជិក​សមាជិកា បណ្ដា​សហគមន៍​កសិកម្ម រោងម៉ាស៊ីន​កិនស្រូ និងក្រុមហ៊ុននានា ដែល​ពាក់ព័ន្ធនឹង​ការដាំចុះដំណាំស្រូវ ចូលរួម​ការប្រកួតខាងលើ​។

ស.អ.ក នឹងស្វែងរក​ជយលាភី​ចំនួន ៣ លើ​ប្រភេទស្រូវ​ ដូចខាងក្រោម៖

១- ជយលាភី​លើប្រភេទស្រូវ​ផ្ការំដួល

២- ជយលាភី​លើប្រភេទស្រូវ​សែនក្រអូប

៣- ជយលាភីលើ​ប្រភេទស្រូវ​អ៊ីអ៊ែរ។

អាន​សេចក្ដី​ជូនដំណឹង​លម្អិត​នៅខាងក្រោម៖

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;