ថ្ងៃនេះ សម្ដេច ហ៊ុន សែន នឹង​ចាកចេញ​ពី​ឡាវ ទៅ​កាន់​វៀតណាម

  • 2018-12-06 04:43:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាមរយៈទំព័រ​​ហ្វេសប៊ុក​ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា បាន​សរសេរ​ថា "នៅ​រសៀល​ថ្ងៃទី ៦ ធ្នូនេះ ខ្ញុំ​នឹង​ដឹកនាំ​គណ:ប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ចាកចេញ​ពី​ប្រទេស​ឡាវ ឆ្ពោះ​ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​បន្ត​ដំណើរ​ទស្សនកិច្ច​ផ្លូវការ ២ថ្ងៃ​ទៀត នៅ​ទីក្រុងហាណូយ"។

សម្ដេច ហ៊ុន សែន អំឡុង​ទស្សនកិច្ចនៅ​ក្នុង​ប្រទេស​ឡាវ/ រូបភាព៖ ហ្វេសប៊ុកផេកសម្ដេច ហ៊ុន សែន
ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​រៀបរាប់​ទៀតថា នៅវៀតណាម សម្ដេច​នឹង​គ្រោង​ជួប​លោក ង្វៀន  ហ្វ៊ូជុង ប្រធាន​រដ្ឋ និង​លោកស្រី ង្វៀន ធីគឹមងិន ប្រធាន​រដ្ឋសភា​វៀតណាម។ បន្ទាប់​មក សម្ដេច​នឹង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ង្វៀន សួនហ្វ៊ុក នាយក​រដ្ឋមន្ត្រីវៀតណាម។

សម្ដេច ហ៊ុន សែន បញ្ជាក់​ថា សម្រាប់​ដំណើរ​ទស្សនកិច្ច​នៅ​វៀតណាម គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​នូវ​ចំណងទាក់​ទង​ជាមិត្តភាព និង​សហប្រតិបត្តិការ​ ព្រម​ទាំង​ពិភាក្សា​ការងារ​ដែល​នាំមក​នូវ​ផលប្រយោជន៍​សម្រាប់​ប្រជាជាតិ​ទាំងពីរ និង​ពិភាក្សា​លើ​បញ្ហា​អន្តរជាតិ​មួយ​ចំនួន ដែលជា​កង្វល់​រួមផង។ ក្រៅពីនេះ សម្ដេច​នាយករដ្ឋមន្រ្តី​គ្រោងនឹង​ចូលរួម​កិច្ចសន្ទនា​ធុរកិច្ច​កម្ពុជា-វៀតណាម និង​ជួប​សមាគម​មិត្តភាពកម្ពុជា-វៀតណាម​ផងដែរ៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;