Duterte៖ កុំពិបាកចិត្ត​ពេក ដែល​ត្រូវ​បង់ពន្ធ

  • 2018-12-06 08:15:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

លោក Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន កាលពី​ថ្ងៃទី៥ ខែ​ធ្នូ ឆ្នាំ​២០១៨ ម្សិលមិញ បាន​ប្រាប់​ពលរដ្ឋ​ហ្វីលីពីន​ថា កុំពិបាកចិត្ត​ពេក នៅ​ពេល​បង់ពន្ធ។ លោក​បញ្ជាក់​ថា ថវិកា​រដ្ឋ​គឺ​សុវត្ថិភាព ក្រោមការ​ត្រួត​ពិនិត្យ​របស់​លោក។

លោក Rodrigo Duterte ប្រធានាធិបតី​ហ្វីលីពីន អំឡុង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី កាលពី​ថ្ងៃ​ទី៤ ខែ​ធ្ន ២០១៨/ រូបភាព៖ ការិយាល័យ​ប្រធានាធិបតី​ហ្វីលីពីន

ថ្លែង​នៅ​វិមាន​រដ្ឋាភិបាល​ហ្វីលីពីន លោក Duterte ថា "កុំ​ពិបាក​ចិត្ត​ពេក​ពី​រឿង​បង់ពន្ធ ព្រោះ​ប្រាក់​របស់​អ្នក​ក្នុង​អាណត្តិ​របស់​ខ្ញុំ គឺ​មាន​សុវត្ថិភាព"។

ការ​បញ្ជាក់​របស់​លោក Duterte ដូច្នេះ គឺ​ក្រោយ​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​ហ្វីលីពីន កាលពី​ថ្ងៃ​ទី៤ ខែ​ធ្នូ ឆ្នាំ​២០១៨ កន្លង​ទៅ ដោយ​លោក Duterte បាន​ផ្ដល់​ភ្លើង​ខៀវ​សម្រាប់​ការ​ដំឡើង​ពន្ធ​លើ​ឥន្ធនៈ។

ចំណែក​អ្នកគ្រប់គ្រង​ផ្នែក​សេដ្ឋកិច្ច​របស់​លោក Duterte កាលពី​សប្ដាហ៍​មុន បាន​លើកឡើង​ពី​គម្រោង​ពី​មុន ដើម្បី​ដំឡើង​ពន្ធ​ប្រេង​តាម​ការ​គ្រោង​ទុក នៅ​ឆ្នាំ​២០១៩ ខាង​មុខ ខណៈ​តម្លៃ​ប្រេងឆៅ​ពិភពលោក​កំពុង​ធ្លាក់ចុះ។

សូម​បញ្ជាក់​ថា រដ្ឋបាល​លោក Duterte បាន​រងការ​រិះគន់​យ៉ាង​ខ្លាំង​ផង​ដែរ ចំពោះ​អតិផរណា​ខ្ពស់ នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ៕


ប្រភព៖ Philstar ប្រែ​សម្រួល៖ វាសនា