មជ្ឈមណ្ឌល CDC របស់​អាមេរិក ផ្ដល់​ទឹកប្រាក់​ជាង ២​លាន​ដុល្លារ​ដល់កម្ពុជា​ ក្នុង​ឆ្នាំ​២០១៨

  • 2018-12-06 08:27:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ឆ្នាំ២០១៨នេះ ​មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​ការពារ​ជំងឺ​ឆ្លង​ (CDC) របស់​សហរដ្ឋអាមេរិក​ បាន​ធ្វើ​ការឧបត្ថម្ភ​ក្នុង​គម្រោង​ទឹកប្រាក់​ជាង ២​លាន​ដុល្លារ ជូន​ដល់​ប្រទេស​កម្ពុជា​ផង​ដែរ​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃទី​៦ ខែ​ធ្នូ ​ឆ្នាំ​២០១៨​នេះ។

ស្ថានទូតអាមេរិក បាន​ឲ្យដឹង​ថា មជ្ឈមណ្ឌល CDC និង​ក្រសួងសុខាភិបាល បាន​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​ដ៏​ធំធេង ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​មេរោគ HIV និង​ជំងឺ​អេដស៍ ហើយក៏​កំពុង​ធ្វើឲ្យ​ប្រាកដ​ថា លុបបំបាត់​នូវ​ជំងឺ​នេះ​ត្រឹម​ឆ្នាំ​២០២៥​។

លោក Robert Redfield នាយក​មជ្ឈមណ្ឌល CDC ជួបជាមួយលោក លោក ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ កាលពី​ថ្ងៃទី​៥ធ្នូ (រូបថត៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា)

ក្នុង​ជំនួប​ជាមួយ​ លោក ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ កាលពី​ថ្ងៃទី​៥ធ្នូ លោក Robert Redfield នាយក​មជ្ឈមណ្ឌល CDC បាន​ឲ្យដឹងថា ​ក្នុង​រយៈពេល​ជាង ១៥​ឆ្នាំ​មកនេះ CDC មាន​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​ប្រសើរ ជាមួយ​ក្រសួងសុខាភិបាល ដោយ​រួមបញ្ចូល​ទាំង​ការ​កសាង​នូវ​ក្រុមការងារ​សុខភាព​សាធារណៈ​ដ៏​ខ្លាំង និង​ទទួលស្គាល់​នូវ មន្ទីរ​ពិសោធន៍​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​។

លោក​ Redfield បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី បន្ត​ការងារ​ជាមួយ​មជ្ឈមណ្ឌល​ CDC អាមេរិក​ ក្នុង​ការ​ជួយ​បង្កើន​នូវ​លទ្ធភាព​ក្នុង​ការ​ការពារ រក​ឲ្យ​ឃើញ និង​ឆ្លើយតប​ចំពោះ​ជំងឺឆ្លង​៕

អត្ថបទ៖ លាភ.

;