កីឡាករថៃ Yodsanklai ក្លាយជា​គូឯក​ប្រចាំ​កម្មវិធី ONE Championship នៅ​ម៉ាឡេស៊ី

  • 2018-12-07 03:57:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​ប្រដាល់​ថៃ Yodsanklai Fairtex បានក្លាយជាគូឯក​ក្នុង​កម្មវិធី ONE: Destiny of Champions របស់​ស្ថាប័ន ONE Championship នាល្ងាច​ថ្ងៃទី៧ ខែធ្នូនេះ នៅទីក្រុង​កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដោយ​ត្រូវ​ប៉ះ​កីឡាករ​អូស្រ្ដាលី Luis Regis។

ការប្រកួតនេះ ជាការប្រកួត​ប្រដាល់​សេរី​បែបថៃ ក្នុង​ ONE Super Series ដែល​ជា​ផ្នែក​មួយទៀត​នៃ ONE Championship បន្ថែម​លើ​ការ​ប្រកួត​ក្បាច់គុនចម្រុះ។

Yodsanklai និយាយជាមួយអ្នកកាសែត មុនការប្រកួត​មកដល់
កីឡាករ​វ័យ ៣៣ឆ្នាំ បាននិយាយថា៖ "ខ្ញុំពិតជារំភើបណាស់ ដែល ONE បានផ្ដល់​ឱកាស​ឲ្យខ្ញុំ​ក្លាយជា​គូឯក​ប្រចាំ​កម្មវិធី។ វា​ពិត​ជា​កិត្តិយស​ណាស់​សម្រាប់ខ្ញុំ។ របួស​របស់ខ្ញុំ បានជាសះស្បើយ​មួយរយៈហើយ តែ​ខ្ញុំ​នៅមានអារម្មណ៍​ថា​​មិន​ទាន់​វិល​មក​ដូចដើម ១០០%​ នៅឡើយទេ ព្រោះខ្ញុំ​មិន​សូវ​បានប្រកួត​ជាប់ជាប្រចាំនោះទេ"។

ទោះជា​បែបនេះក្ដី កីឡាករ​ប្រដាល់​ដែល​មាន​រហស្សនាម​ថា ‎The Boxing Computer រូបនេះ​ ជឿជាក់ថា​នឹងអាច​វាយ Luis ឲ្យ​ស​ន្លប់​នៅ​ទឹក​ណាមួយបាន។

កាលពីខែឧសភា​កន្លងទៅ Yod បាន​ចូលប្រកួត​លើកដំបូង​នៅ ONE Championship ដោយ​ទទួលជ័យជម្នះ​លើ​កីឡាករ Chris Ngimbi នៅសិង្ហបុរី ដោយ​ពិន្ទុ។

សូមបញ្ជាក់ថា កីឡាករ កីឡាការិនី​កម្ពុជា ២រូប ក៏ប្រកួត​នៅ​ក្នុង​កម្មវិធី ONE: Destiny of Champions ផងដែរ​ គឺ​ ចាន់ រតនា ប៉ះ​កីឡាករ​ឥណ្ឌូណេស៊ី Abro Fernandes និង​កីឡាការិនី ឯម សុវណ្ណារី ប៉ះ​កីឡា​ការិនី​អ៊ុយក្រែន IRYNA KYSELOVA៕

ចុចអាន៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;