កម្ពុជា-ឡាវ ព្រមព្រៀង​ធ្វើ​ឯកសារ​ស្នើ​ឲ្យ​បារាំង​ ជួយ​ដោះស្រាយ​បញ្ហា​ព្រំដែន

  • 2018-12-07 02:26:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ហ៊ុន សែន និង​ក្រុម​មេដឹកនាំ​ប្រទេស​ឡាវ ​បាន​ឯកភាព​​គ្នា បន្ត​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​ដែល​នៅ​សេស​សល់​ ដោយ​ស្នើ​ឲ្យ​បារាំង ផ្ញើ​ឯក​សារ​ព្រំដែន​ និង​ផែនទី​រវាង​ប្រទេស​ទាំង​ពីរ​ ដើម្បី​សម្រួល​ដល់​ការ​ដោះ​ស្រាយ​បញ្ចប់​ការខ្វែងគំនិត​គ្នាលើ​ការកំណត់​ខណ្ឌសីមាប្រទេសទាំងពីរ។

សម្ដេច ហ៊ុន សែន ចាប់ដៃជាមួយលោក នាយក​រដ្ឋមន្រ្តី​ឡាវ Thongloun Sisoulith (រូបថត៖ ទំព័រហ្វេសប៊ុកសម្ដេច ហ៊ុន សែន)
ការឯកភាពគ្នានេះ ត្រូវបាន​ធ្វើឡើង​អំឡុង​ដំណើរទស្សនកិច្ច​នៅ​ប្រទេស​ឡាវ កាលពី​ថ្ងៃ​ទី​៥​ និង​ទី៦​ខែ​ធ្នូ​ មុន​នឹង​បន្ត​ដំណើរ​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​វៀតណាម។

សម្ដេច ហ៊ុន សែន បាន​លើកឡើង​ថា នៅ​មាន​សេសសល់​ប្រមាណ​ ១៤%​ ​ទៀត​នៃ​បញ្ហា​ព្រំដែន​ ដែល​ត្រូវ​ដោះស្រាយ​បញ្ចប់​ ជាពិសេស​នៅ​ក្នុង​តំបន់​អូតាង៉ាវ​ ដែល​​ប្រទេស​ទាំងពីរ​នៅ​មិន​ទាន់​ដោះ​ស្រាយ​នៅ​ឡើយ។ សម្ដេច​នាយករដ្ឋមន្ត្រី ក៏​បាន​ឲ្យ​ដឹង​ពី​បំណង​ក្នុង​ការ​ចង់​ប្រែ​ក្លាយ​តំបន់​ព្រំដែន​ទាំង​អស់​នៅ​ជាប់​ប្រទេស​កម្ពុជា​ ក្លាយ​ទៅ​ជា​ព្រំ​ដែន​សន្តិភាព​ មិត្តភាព​ និង​សហ​ប្រតិបត្តិ​ការ​ សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​។

សម្ដេច ហ៊ុន សែន​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ប្រទេស​ទាំង​ពីរ​បាន​ចាត់​ទុក​តំបន់​អូរតាង៉ាវ ជា​តំបន់​ដែល​មិន​ទាន់​បាន​ដោះស្រាយ ​ដោយ​ផ្តោត​ទៅ​លើ​លក្ខខណ្ឌ​ចំនួន​បី៖ ទី១​ គឺ​គ្មាន​វត្តមាន​កងទ័ព​នៃ​ប្រទេស​នៅ​តំបន់​នោះ។ ទី២​ គឺ​គ្មាន​ប្រជាជន​ធ្វើ​អាជីវ​កម្ម​នៅ​ទី​នោះ​ និង​ទី​៣ ​នៅ​ពេល​ចុះ​ត្រួត​ពិនិត្យ​ គឺ​ភាគី​ទាំង​ពីរ​ត្រូវ​តែ​ធ្វើ​រួម​គ្នា​ រួម​ទាំង​លើ​គោក ​ផ្លូវ​ទឹក ​និង​ផ្លូវ​អាកាស៕

ប្រភព៖ VOA News ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;