Abro Fernandes៖ ខ្ញុំសង្ឃឹមឈ្នះចាន់ រតនា ៩៩%

  • 2018-12-07 07:16:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​មិន​ធ្លាប់ចាញ់​របស់​ឥណ្ឌូណេស៊ី Abro Fernandes បាន​បង្ហាញ​ជំនឿ​ចិត្ត​ថា​អាច​យក​ឈ្នះ​កីឡាករ​គុនខ្មែរ ចាន់ រតនា បាន នៅក្នុងទ្រុង ONE Championship នៅម៉ាឡេស៊ី នា​ល្ងាច​ថ្ងៃទី៧ ខែធ្នូ នេះ។

Abro ដែល​ធ្លាប់​ប្រកួត ៧ដង ឈ្នះ​ទាំង ៧ដង បាន​ថ្លែង​ប្រាប់ [ខ្លីៗ] នៅមុនការប្រកួត​ថា៖ "ខ្ញុំបានត្រៀម​លក្ខណៈ​រួចរាល់​អស់ហើយ។ ខ្ញុំជឿជាក់ ៩៩% ថាអាច​យកឈ្នះគូប្រកួត​របស់ខ្ញុំ (ចាន់ រតនា) បាន ចំណែក​ឯ ១% ទៀត ទុកឲ្យព្រះជាម្ចាស់"។

យ៉ាងណាក្ដី តាមរយៈ​ការ​មើល​វីដេអូ​តាម YouTube កីឡាករ​ឥណ្ឌូណេស៊ី កម្ពស់ ១,៦០ម៉ែត្ររូបនេះ បានកោតសរសើរថា ចាន់ រតនា គឺជា​កីឡាករ​មានក្បាច់​ប្រយុទ្ធ​ល្អ ដែល​ខ្លួន​ត្រូវ​ប្រុងប្រយ័ត្នជានិច្ច។ Abro បន្ថែមជាចុងក្រោយថា៖ "ការប្រកួតនេះ នឹងក្លាយជា​ការ​ប្រកួត​ដ៏អស្ចារ្យ"។

Abro Fernandes ពេលឈ្នះ​ខ្សែក្រវាត់​នៅ​ស្ថាប័ន​ MMA មួយ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី នាពេលកន្លងមក
សូមបញ្ជាក់ថា Abro Fernandes មិនធ្លាប់ចាញ់នោះទេ ក្នុងការប្រកួត ៧ដង​នៅ​ក្នុង​ស្ថាប័ន​ក្នុងស្រុក គឺ ONE Pride ដោយបានឈ្នះ​ខ្សែក្រវាត់​មួយថែមទៀតផង។ ចំណែក​ចាន់ រតនា ធ្លាប់ប្រកួត MMA ៧ដង ឈ្នះ ៤ ចាញ់ ៣ ដែល​ក្នុង​នោះ ៦ដង គឺនៅក្នុងទ្រុង ONE Championship។
ចាន់ រតនា ហ្វឹកហាត់នៅក្លឹប Selapak មុនពេលចេញមកប្រកួត​នៅម៉ាឡេស៊ី

ការប្រកួត​នឹងចាប់ផ្ដើម​វេលាម៉ោង ៥:៣០នាទីល្ងាច​។ ចាន់ រតនា និង Fernandes គឺជាគូទី២ ចំណែក​កីឡាការិនី​កម្ពុជា​មួយរូបទៀត គឺ ឯម សុវណ្ណារី ប៉ះ​កីឡាការិនី​អ៊ុយក្រែន ក្នុង​គូទី១។ ប្រិយមិត្ត​អាច​ទស្សនា​ការប្រកួតនេះ តាមរយៈ App របស់ ONE Championship ឬ តាម​ Facebook page របស់ស្ថាប័ន​នេះ​ផងដែរ៕

គូប្រកួត​ទាំង​អស់​ មានដូចខាងក្រោម៖

ចុចអាន៖

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;